Skip to content

BlackBerry Passport SQW100-3 Smartphone

RGV161LW

ព័ត៌មាន​សុវត្ថិភាព

មុន​នឹង​ចាប់ផ្ដើម​ប្រើ​ស្មាតហ្វូន BlackBerry របស់អ្នក (ដែលតទៅនេះ​មាន​ការ​យោង​ថា​ជា​ទូរសព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន) ចូរ​ពិនិត្យ​មើល​លើ​ព័ត៌មាន​អំពី​សុវត្ថិភាព និង​បញ្ញត្តិច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ឯកសារ​នេះ។ ចូរ​រក្សា​ឯកសារ​នេះ​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​ឱ្យ​អ្នក​អាច​មើល​វា​បាន នៅ​រាល់​ពេល​ដែល​អ្នក​ត្រូវការ។

ក្នុង​ប្រទេស​ខ្លះ អាច​មាន​ការកំហិត​លើ​ការប្រើ​បណ្ដា​ឧបករណ៍​ដែល​បើក​លទ្ធភាព Bluetooth និង​បណ្ដា​ឧបករណ៍​ឥត​ខ្សែ​ ជាមួយ​នឹង​កម្មវិធី​បំលែង​កូដ។ សូម​ប្រឹក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​របស់​អ្នក​សម្រាប់​ការកំហិត​នានា​នៅ​តំបន់​របស់​អ្នក។

ដើម្បី​រក​មើល​ព័ត៌មាន​​អំពីសុវត្ថិភាព និងផលិត​ផលថ្មីៗបំផុត ចូរ​មើល www.blackberry.com/safety

ដើម្បីរកមើលព័ត៌មានធានាថ្មីៗបំផុត ចូលមើល www.blackberry.com/legal

ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព​សំខាន់​ទុក​ជា​មុន

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ត្រូវប្រើប្រាស់​តែ​ថ្ម និង​ឆ្នាំង​សាក​ដែល​ត្រូវ​បាន​អនុញ្ញាត​ជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូនរបស់​អ្នកប៉ុណ្ណោះ។ ការ​ប្រើប្រាស់​ថ្ម ឬ​ឆ្នាំង​សាក​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ BlackBerry អាចមានហានិភ័យនៃអគ្គីភ័យ ឬការ​ផ្ទុះ ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការ​ស្លាប់​បាត់​បង់​ជីវិត ឬ​ខាតបង់​ទ្រព្យ​សម្បត្តិ។

ចូរ​ប្រើប្រាស់​តែ​ស្រោម​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ BlackBerry ប៉ុណ្ណោះ។ ការប្រើសំបកដែលមិនបានយល់ព្រមដោយ BlackBerry អាចបណ្តាលឱ្យទូរស័ព្ទស្មាតហ្វូនរបស់អ្នកលើសស្តង់ដារបង្ហាញហ្វ្រេកង់វិទ្យុ។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ត្រូវរក្សាទូរស័ព្ទស្មាតហ្វូនដែលមានចម្ងាយយ៉ាងតិច 0.59 in. (1.5 cm) នៅឆ្ងាយពីរាងកាយរបស់អ្នក។ នៅពេលអ្នកយកទូរស័ព្ទស្មាតហ្វូនតាមខ្លួនអ្នក នោះសូមប្រើប្រាស់តែគ្រឿងបន្ថែមដែលបានបំពាក់ជាមួយនឹងប្រដាប់ដាក់ទូរស័ព្ទប្រើខ្សែក្រវ៉ាត់ ហើយបើឧបករណ៍បន្ថែមមិនត្រូវបានផ្គត់ផ្គង់ដោយ BlackBerry ចូរមើលបញ្ជាក់ថាគ្រឿងបន្ថែមនេះពុំមានជាតិដែក។ ប្រសិនបើអ្នកមិនគោរពតាមគោលការណ៍ណែនាំទាំងនេះ ទូរស័ព្ទស្មាតហ្វូនរបស់អ្នកអាចមានកម្រិតហួសស្តង់ដារដាក់ឱ្យត្រូវហ្វ្រេកង់វិទ្យុ។ ថាតើផលប៉ះពាល់សុខភាពរយៈពេលវែងណាមួយចំពោះកម្រិតហួសស្តង់ដារដាក់ឱ្យត្រូវហ្វ្រេកង់វិទ្យុគឺជាប្រធានបទមួយនៃការសិក្សាផ្នែកវិទ្យាសាស្រ្តដែលកំពុងដំណើរការ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​អនុលោម​ភាព​នៃ​​ទូរស័ព្ទ​​ស្មាតហ្វូននេះស្រប​ទៅ​តាម​គោលការណ៍​ណែនាំ​ការ​បញ្ចេញ​ប្រេកង់​ហ្វ្រេកង់​​វិទ្យុ FCC សូម​បើក​មើល www.fcc.gov/oet/ea/fccid និង​ស្វែង​រក FCC ID សម្រាប់​​ទូរស័ព្ទស្មាតហ្វូនរបស់​អ្នក​ដែល​មាន​រាយ​ក្នុង​បញ្ជី​ខាង​ក្រោម។ FCC ID ស្ថិត​នៅ​លើ​ខ្នង​ទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក។

  • ទូរស័ព្ទស្មាតហ្វូន RGV161LW SQW100-3 (លេខម៉ូដែល BlackBerry Passport)៖ FCC ID L6ARGV160LW
ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ទូរស័ព្ទ​​ស្មាតហ្វូនរបស់​អ្នក​ត្រូវ​បាន​រចនា​បង្កើត​ឡើងឱ្យ​ដំណើរការ​ក្នុង​សីតុណ្ហភាព​នៅ​ចន្លោះ 32 និង 95°F (0 និង 35°C)។ ការប្រើប្រាស់ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​នៅ​ក្រៅ​ដែន​​សីតុណ្ហភាព​ដែល​បាន​ណែនាំ​អាច​បណ្ដាល​ឱ្យ​ខូចទូរស័ព្ទ​​ស្មាតហ្វូន ឬ​ថ្មដែល​ផលិត​ពី​អ៊ីយ៉ុង​លីចូម​របស់​អ្នក។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

មិនត្រូវពឹង​ផ្អែក​លើ​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​សម្រាប់​ធ្វើ​ទំនាក់ទំនង​ពេលមានអាសន្ន។ បណ្តាញ​ឥត​ខ្សែ​ដែល​ចាំបាច់​ក្នុង​ការទូរ​ស័ព្ទ​ពេលមានអាសន្ន ឬ​ផ្ញើ​សារ​នានាមិន​មាន​នៅ​គ្រប់​តំបន់​ទាំង​អស់​នោះ​ទេ ហើយ​លេខ​ទូរស័ព្ទទំនាក់ទំនងពេលមានអាសន្ន ដូចជា 911, 112, ឬ 999 ប្រហែល​មិន​អាច​ភ្ជាប់​លោកអ្នក​ទៅ​កាន់​សេវាកម្មពេលមានអាសន្ន​នៅ​គ្រប់​តំបន់នោះដែរ។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ទូរស័ព្ទ​​ស្មាតហ្វូនរបស់​អ្នក និង​គ្រឿងបន្ថែម​របស់វា​មិន​មាន​គោលដៅ​សម្រាប់​ការប្រើ​របស់​កុមារ​នោះទេ។ បើ​អ្នក​អនុញ្ញាត​ឱ្យក្មេង​ម្នាក់ប្រើ ឬ​កាន់ទូរស័ព្ទ​​ស្មាតហ្វូន ឬ​គ្រឿងបន្ថែម​របស់វា ចូរ​ឲ្យ​ប្រាកដ​ថា​អ្នកមើលខុសត្រូវ​លើ​ក្មេង​បាន​យ៉ាង​ហ្មត់ចត់។ ទូរស័ព្ទ​​ស្មាតហ្វូនរបស់​អ្នក​មាន​ផ្ទុក​នូវ​គ្រឿង​នានា​ដែល​មានគ្រោះថ្នាក់​ឆក់​ដល់​កុមារបាន។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ចូរ​រក្សា​ទុក​ទូរសព្ទ​​វៃឆ្លាត​របស់​អ្នក​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​វេជ្ជសាស្រ្ត រួម​មាន​ឧបករណ៍​ជំនួយ​ចង្វាក់​បេះ​ដូង និង​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ពីព្រោះ​វា​អាច​ដំណើរការ​ខុស​ធម្មតា និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ការស្លាប់​បាត់​បង់​ជីវិត​ដល់​អ្នក និង​អ្នក​ដទៃ។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

មិនត្រូវ​ដាក់​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ប៉ះ​នឹង​ទឹក ពីព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ឆ្លង​ភ្លើង ឆាប​ឆេះ ឬ​ឆក់​ចរន្តអគ្គិសនី។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

នៅ​ពេល​អ្នក​ប្រើប្រាស់​អូប៉ាល័រ​សំឡេង​ទូរស័ព្ទ​​ស្មាតហ្វូនរបស់​អ្នក មិនត្រូវ​ដាក់​ទូរស័ព្ទ​​ស្មាតហ្វូន​នៅ​ជាប់​នឹង​ត្រចៀក​របស់​អ្នក​ឡើយ។ វា​អាច​បណ្តាល​ឱ្យ​ខូច​ត្រចៀក​ធ្ងន់ធ្ងរ ឬ​ជា​រៀងរហូត។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ការ​ដាក់​ឱ្យ​ត្រូវ​ចំណាំង​ភ្លើង​លើ​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​អាច​បង្ក​ឱ្យ​មាន​ការ​ប្រកាច់ ឬ​សន្លប់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​អ្នក​ដទៃ​ថែម​ទៀត​ផង។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​អ្នក​ជួប​ប្រទះ ឬ​ការប្រើប្រាស់ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ធ្វើ​ឱ្យ​​អ្នក​ដទៃ​វង្វេង​ស្មារតី បាត់បង់​ស្មារតី កន្ត្រាក់ ប្រកាច់ ឬ​មាន​ចលនា​ណា​មួយ​ដោយ​ស្ថិត​ក្រៅ​ពីការ​បញ្ជា​ខ្លួន​បាន​នោះ ត្រូវ​ឈប់​ប្រើប្រាស់ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ភា្លម ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ភ្លើង​សញ្ញាជូនដំណឹង LED គឺស្ថិត​នៅ​ខាង​មុខ​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ ត្រង់​ជ្រុង​លើ​ផ្នែក​ខាង​ស្តាំ។ ​ប្រសិនបើ​ម៉ូដែលទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក​មាន​ម៉ាស៊ីន​ថត នោះ​រន្ធ LED ចំណាំង​ភ្លើង​របស់​ម៉ាស៊ីន​ថត​ស្ថិត​នៅ​ខ្នង​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក គឺ​នៅ​ខាង​លើ ឬ​នៅ​ខាង​ស្តាំ​នៃ​កញ្ចក់​កែវ​ម៉ាស៊ីន​ថត។ ប្រសិន​បើ​អ្នក​ងាយ​នឹង​មាន​អាការៈ​ប្រកាច់ ឬ​សន្លប់ សូម​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូ​ពេទ្យ​របស់​អ្នក មុន​ពេល​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

មិនត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក ខណៈ​ពេល​បើក​បរ លុះត្រា​តែ​ច្បាប់​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​ក្នុងទម្រង់ឥតប្រើ​ដៃ។ ការ​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក ខណៈ​ពេល​បើក​បរ​អាច​នាំ​ឱ្យ​អ្នក និង​អ្នក​ដទៃ​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់​តែ​ធំ​ដែល​បង្ក​ឱ្យ​មាន​ការ​រង​របួស​ធ្ងន់ធ្ងរ ការ​ស្លាប់​បាត់​បង់​ជីវិត ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

មិនត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក​នៅ​កន្លែង​មាន​ចំហាយ​ឧស្ម័ន ពីព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ ឬ​ការ​ផ្ទុះឡើង។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

មិនត្រូវ​បោះ​ចោល​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ទៅ​ក្នុង​ភ្លើង ព្រោះ​វា​អាច​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង ដែលធ្វើ​ឱ្យ​មានរបួស​ធ្ងន់ធ្ងរ ​ស្លាប់​បាត់​បង់​ជីវិត ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ត្រូវ​បិទ​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក ពេល​នៅ​លើ​យន្ត​ហោះ។ ការ​ប្រើប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​អ្នក​ពេល​ជិះ​លើ​យន្ត​ហោះអាច​ប៉ះពាល់​ដល់​ឧបករណ៍​របស់​យន្ត​ហោះ ​ទំនាក់ទំនង និង​ដំណើរការ​នៅ​លើ​យន្តហោះ និង​អាច​រំខាន​ដល់​បណ្តាញ​បាន ផ្សេងពីនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រតិបត្តិការ​យន្ត​ហោះ ក្រុម​បុគ្គលិក​បម្រើ​ការងារ និង​អ្នក​ដំណើរ ហើយ​អាច​ជា​អំពើ​ខុស​ច្បាប់​ទៀត​ផង។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ទូរស័ព្ទ​​ស្មាតហ្វូន​ទាំងឡាយ​ជាធម្មតាមិន​មាន​សុវត្ថិភាពនោះ​ទេ ហើយ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​កន្លែង​មាន​ចំហាយ ធូលី ឬ​សារធាតុ​គីមី​ផ្សេងៗ​ដែល​មាន​ជាតិ​ផ្ទុះ​ឡើយ។ ផ្កា​ភ្លើង​នៅ​កន្លែង​ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​ផ្ទុះឡើង ឬ​ឆាប​ឆេះ នាំ​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ ស្លាប់​បាត់​បង់​ជីវិត ឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

ការប្រើប្រាស់ទូរស័ព្ទវ័យឆ្លាត​របស់​អ្នក​ប្រកប​ដោយ​សុវត្ថិភាព

  • ហាម​ដាក់​វត្ថុ​ធ្ងន់ៗ​នៅ​លើទូរស័ព្ទវ័យឆ្លាតរបស់​អ្នក។
  • កុំ​ព្យាយាម​កែ​ប្រែ ឬ​ដំណើការ​សេវាទូរស័ព្ទវ័យឆ្លាត​របស់​អ្នក។
  • កុំ​ព្យាយាម​បិទ ឬ​រុញ​វត្ថុ​ចូល​ទៅ​ក្នុង​ប្រហោង​នៅ​លើ​ទូរស័ព្ទវ័យឆ្លាត​របស់​អ្នក លុះត្រា​តែ​មាន​ការណែនាំ​ឱ្យ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ឯកសារ​ទូរស័ព្ទវ័យឆ្លាត ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​​ដោយ BlackBerry។ សកម្មភាព​នេះ​ប្រហែល​បណ្តាល​ឱ្យ​ឆ្លង​ភ្លើង ឆាប​ឆេះ ឬ​ឆក់​ខ្សែ​ភ្លើង។
  • ហាម​ប្រើប្រាស់​វត្ថុ​មុត​ស្រួច​នៅ​លើ​អេក្រង់។
  • ហាម​ប្រើប្រាស់​កម្លាំង​ហួស​កម្រិត​នៅ​លើ​អេក្រង់។
  • ហាម​ប្រើប្រាស់ទូរ​ស័ព្ទ​វៃឆ្លាត ឬ​គ្រឿង​បន្ថែម​នៃទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​នៅ​ជិត​ទឹក (ឧទាហរណ៍ នៅ​ជិត​អាង​ងូត​ទឹក ឬផើង​ទឹក​នៅ​ជាន់​ក្រោម​ដី​ដែល​សើម ឬ​នៅ​ជិត​អាង​ហែល​ទឹក)។
  • ហាម​ដាក់ទូរស័ព្ទវ័យឆ្លាត ឬ​គ្រឿង​បន្ថែម​នៃ​ទូរស័ព្ទវ័យឆ្លាត​របស់​អ្នក​នៅ​លើ​ផ្ទៃ​គ្មាន​លំនឹង។ ​ទូរស័ព្ទវ័យឆ្លាត ឬ​ គ្រឿង​បន្ថែម​នៃ​​ទូរស័ព្ទវ័យឆ្លាត​អាច​ធ្លាក់​ដែល​ធ្វើ​ឱ្យ​មនុស្ស​របួស និង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទូរស័ព្ទវ័យឆ្លាត ឬ​​គ្រឿង​បន្ថែម​នៃ​​ទូរស័ព្ទវ័យឆ្លាត។
  • អេក្រង់ទូរស័ព្ទស្មាតហ្វូតរបស់អ្នកគឺធ្វើឡើងពីកញ្ចក់។ កញ្ចក់អាចប្រេះបែក ឬឆែប ប្រសិនបើទូរស័ព្ទស្មាតហ្វូតរបស់អ្នកត្រូវបានទម្លាក់ ឬមានកម្លាំងរុញលើកញ្ចក់។ ប្រសិនបើប្រេះបែក ឬឆែប មិនត្រូវប៉ះកញ្ចក់រហូតទាល់តែអេក្រង់ត្រូវបានជួសជុល។
  • នៅ​ពេល​ប្រើប្រាស់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ចូរ​ឈប់​សម្រាក​ឱ្យ​ញឹកញាប់។ ប្រសិន​បើ​អ្នក​ជួប​ប្រទះ​ភាពមិន​ស្រួល​ណា​មួយ​នៅ​នឹង​ក ស្មា ដើម​ដៃ ក​ដៃ ប្រអប់​ដៃ (រួម​បញ្ចូល​ទាំងមេដៃ និង​ម្រាម​ដៃ) ឬ​ក៏​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ក្នុង​ពេល​ប្រើប្រាស់ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ចូរ​ឈប់​ប្រើប្រាស់​ភ្លាម។ ប្រសិន​ភាពមិន​ស្រួលនៅ​តែ​បន្ត​កើត​មាន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។
បម្រុង​ប្រយ័ត្ន:
ឧបករណ៍របស់អ្នកមានផលិតផលឡាស៊ែរ 1 LED។ ការប្រើប្រាស់នៃការគ្រប់គ្រង ឬការលៃតម្រូវ ឬការបំពេញមុខងារនៃនីតិវិធីក្រៅពីសភាពដែល បានបញ្ជាក់ក្នុងការរចនានៃផលិតផល/ការធ្វើតេស្តអាចបណ្តាលឱ្យមានថាមពល/ការបង្ហាញទិន្នផលចំហាយវិទ្យុសកម្មនៃឡាស៊ែរ LED ដ៏មានគ្រោះថ្នាក់។

សុវត្ថិភាព​ចរន្ត​អគ្គិសនី

បើ​អ្នក​កំពុង​ប្រើ​ឆ្នាំង​សាក AC ឬ DC ចូរ​សាកទូរស័ព្ទស្មាតហ្វូន​នោះ​ដោយ​ប្រើ​គ្រឿង​បន្ថែម​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ BlackBerry ឬ​ត្រូវបានអនុញ្ញាតយ៉ាង​ជាក់លាក់​ដោយ BlackBerry សម្រាប់​ការប្រើប្រាស់​ជា​មួយ​នឹងទូរស័ព្ទស្មាតហ្វូន​នេះ។ មិនត្រូវ​ប្រើ​គ្រឿង​បន្ថែម​សាក​ថ្មនានា​ដែល​មិន​មាន​ការប្រព្រឹត្ត​តាម​តម្រូវការ​បញ្ជាក់ដោយ CTIA សម្រាប់​អនុលោមភាព​ប្រព័ន្ធ​ថ្មតាម IEEE Std 1725, ដោយ​វា​អាច​នឹង​បង្ក​ហានិភ័យជា​អគ្គីភ័យ ការផ្ទុះ ការធ្លាយ​ថ្ម ឬ​គ្រោះថ្នាក់​ផ្សេងៗទៀត​ដែល​អាច​នឹង​បណ្ដាល​ឲ្យមានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ស្លាប់បាត់បង់​អាយុ​ជីវិត ឬខាត​បង់​ទ្រព្យ​សម្បត្តិ និង​ធ្វើ​ឲ្យ​ខូច​សុពលភាព​នៃ​ការធានា​ណា​មួយ​បាន។

រូបភាព​និមិត្តសញ្ញា Qi សញ្ញាសម្គាល់នៃការបញ្ជាក់របស់ Power Matters Alliance

ទូរស័ព្ទស្មាតហ្វូននេះគឺ Qi និង Power Matters Alliance (PMA) ដែលបានបញ្ជាក់សម្រាប់ការប្រើប្រាស់ជាមួយឆ្នាំងសាកឥតខ្សែ។ ប្រើប្រាស់តែប្រព័ន្ធសាកថ្មឥតខ្សែភាគីទីបីដែលបំពេញបាន​តាមតម្រូវការនៃការបញ្ជាក់របស់ Qi ឬ PMA និងមានសញ្ញាសម្គាល់នៃការបញ្ជាក់របស់ Qi ឬ PMA ប៉ុណ្ណោះ។ ការ​ប្រើប្រាស់​ឆ្នាំង​សាក​ជា​គ្រឿង​បន្ថែម​អត់ខ្សែ​ណា​មួយ​​​ផ្សេង​ទៀត អាច​នឹង​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​ការ​ឆាប​ឆេះ​ឬ​ការ​ផ្ទុះ​បាន ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការ​ស្លាប់​បាត់​បង់​ជីវិត ឬ​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ ហើយ​អាច​ធ្វើ​ឱ្យ​ការ​ធានា​លែង​មាន​សុពល​ភាព​ទៀត​ផង។

សម្រាប់បញ្ជីពេញលេញនៃឆ្នាំងសាកឥតខ្សែដែលត្រូវបាន​បញ្ជាក់ដោយ Qi ចូលទៅកាន់ www.wirelesspowerconsortium.com/products/

មិនត្រូវដាក់​វត្ថុ​ផ្សេង​ទៀត​នៅ​លើ​ផ្ទៃ​ឆ្នាំង​សាក​ឥត​ខ្សែ ពីព្រោះ​​វត្ថុ​ប្រភេទ​អស់​ទាំងនេះ​អាច​នឹង​ឡើង​ក្ដៅ និង​នាំ​ឲ្យ​មាន​បញ្ហា​អគ្គីភ័យបាន។

បណ្ដា​ម៉ូដែល​គ្រឿង​បន្ថែមសាកថ្មដែល​បាន​អនុញ្ញាត​សម្រាប់​ទូរស័ព្ទស្មាតហ្វូន BlackBerry Passport

ខ្សែ​សាកថ្ម៖ HDW-50071-001, HDW-50071-002, HDW-50071-003, HDW-50071-004, HDW-51800-001, HDW-51800-002, HDW-59105-001, HDW-62449-001, HDW-62449-002

ឆ្នាំង​សាក​ AC៖ HDW-58920-001, HDW-58921-001, HDW-58922-001, HDW-58923-001, HDW-58924-001, HDW-58925-001, HDW-58926-001

ឆ្នាំងសាក​ថ្ម៖ HDW-54535-001

ត្រូវ​ប្រើប្រាស់គ្រឿងបន្ថែមសាកថ្ម​ដែល​បាន​ផ្តល់​ឱ្យ​ជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន ឬគ្រឿងបន្ថែមសាកថ្មដែលបានអនុញ្ញាតដោយ​ BlackBerry ផ្សេងទៀត តែ​ពី​ប្រភេទ​នៃ​ប្រភព​ថាមពល​ដែល​មានបង្ហាញ​នៅ​លើ​ស្លាក​សញ្ញា​សម្គាល់​នេះ​​ប៉ុណ្ណោះ។ មុន​ពេល​អ្នក​ប្រើប្រាស់​ឧបករណ៍​ផ្គត់ផ្គង់​ថាមពល​ណា​មួយ ចូរ​បញ្ជាក់​ថា កម្លាំង​វ៉ុល​ចម្បង​ត្រូវ​គ្នា​នឹង​កម្លាំង​វ៉ុល​ដែល​មាន​បោះ​ពុម្ព​លើ​ឧបករណ៍​ផ្គត់ផ្គង់ថាមពល​នោះ។ ត្រូវ​ភ្ជាប់​ទូរស័ព្ទស្មាតហ្វូន​តែ​ជាមួយ​ឆ្នាំង​សាក​ដែល​ត្រូវ​បាន​បញ្ជាក់​ទុក​ចិត្ត​ដោយ CTIA ផលិត​ផល​ដែល​មាន​និមិត្ត​សញ្ញា USB-IF ឬ​ផលិត​ផល​ដែល​មាន​កម្មវិធី​អនុលោម​ភាព USB-IF ពេញ​លេញ​តែ​ប៉ុណ្ណោះ។

មិនត្រូវប្រើរន្ធ​ប្រអប់​ភ្លើង ខ្សែ​ភ្លើង​ត ឬ​ប្រដាប់​ស៊ក​បន្ត​ចរន្ត​អគ្គិសនី​ច្រើន​លើស​កំណត់ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​មាន​ហានិភ័យនៃអគ្គីភ័យ ឬការ​ឆក់​ចរន្ត​អគ្គិសនី។ ដើម្បី​កាត់​បន្ថយ​នូវ​ការប្រឈម​នៃ​ការខូច​ខាត​ចំពោះ​តំណ​ខ្សែ​ភ្លើង ឬ​ឌុយ ត្រូវ​ទាញ​ឌុយជាជាងទាញ​ខ្សែ នៅ​ពេល​អ្នក​ដក​ឆ្នាំង​សាក​ចេញ​ពីរន្ធប្រអប់​ភ្លើង ឬ​ដក​ចេញ​ពី​ប្រដាប់​ស៊ក​បន្ត​ចរន្ត​អគ្គិសនី។

ត្រូវ​ការពារ​ខ្សែ​ភ្លើង​កុំ​ឱ្យ​គេ​ដើរ​ជាន់ ឬ​កៀប​សង្កត់ ជា​ពិសេស​នៅ​លើ​ប្រដាប់​ស៊ក​បន្ត​ចរន្ត​អគ្គិសនី និង​នៅ​ចំណុច​ដែល​ខ្សែ​ភ្លើង​ដោត​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទស្មាតហ្វូន។ ត្រូវ​រៀប​ខ្សែ​ភ្លើង​ក្នុង​លក្ខណៈ​មួយ​ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​របួស​ដល់​អ្នក​ដទៃ​ជានិច្ច ដូចជា​ការ​ទាក់​ជំពប់ ឬ​ការ​ស្លាក់ ស្ទះ​ខ្យល់។ ចូរ​ដក​ឌុយ​គ្រឿង​បន្ថែមសាកថ្ម​ក្នុង​អំឡុង​ពេល​មាន​ខ្យល់​កន្ត្រាក់ ឬ​នៅ​ពេល​មិន​ប្រើប្រាស់។ ​មិនត្រូវ​ប្រើ​ឆ្នាំង​សាក​នៅ​ខាង​ក្រៅ ឬ​ក្នុង​តំបន់​ណា​មួយ​ដែល​ប្រឈម​នឹង​សមាស​ធាតុ​នានា។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​របៀប​ត​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ផ្គត់ផ្គង់​ថាមពល ត្រូវ​អាន​ឯកសារ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក។

ដើម្បី​ទិញ​គ្រឿង​បន្ថែម​សម្រាប់​ទូរស័ព្ទស្មាតហ្វូនរបស់​អ្នក សូម​ទាក់ទង​អ្នកផ្តល់​សេវាកម្ម​ឥត​ខ្សែ​របស់​អ្នក ឬ​ចូល​ទៅកាន់ www.shopblackberry.com

សុវត្ថិភាព​ថ្ម

ទូរស័ព្ទឆ្លាតវៃរបស់​អ្នក​មាន​ផ្ទុក​ថ្ម​ផលិត​ពី​អ៊ីយ៉ុង​លីចូម​ដែលមិន​អាចដោះចេញបាន។ មិនត្រូវ​ព្យាយាម​ដោះ​ថ្ម​នេះ​ចេញឡើយ។ ការ​ដោះ​ថ្ម​នេះ​ចេញ​នឹង​ធ្វើ​ឱ្យ​បាត់សុពលភាពនៃ​ការ​ធានា​រ៉ាប់រង​មាន​កំណត់​សម្រាប់​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក ហើយ​អាច​បណ្ដាល​ឱ្យ​ខូច​ថ្ម​ទៀត។

ថ្ម​អាច​បង្ក​ការ​ឆាប​ឆេះ ការផ្ទុះឡើង ចំហេះ​គីមី ឬ​គ្រោះថ្នាក់​ផ្សេង​ទៀត ប្រសិន​បើ​ប្រើ​ខុស​របៀប។ មិនត្រូវ​ដាក់​ថ្ម​របស់​អ្នក​ឱ្យ​ត្រូវ​ទឹក។ មិនត្រូវ​រក្សា​ទុក​ថ្ម​នៅ​កម្តៅ​លើស​ពី 140°F (60°C)។ ការរក្សា​ទុក​ថ្ម​នៅ​កម្តៅ​លើស​ពី 140°F (60°C) អាច​បណ្តាល​ឱ្យ​ថ្ម​ឆេះ ឬ​ផ្ទុះឡើង។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ហាម​ដាក់​ទូរ​ស័ព្ទ​វៃឆ្លាត និង​ថ្ម​វា​ឱ្យ​ត្រូវ​នឹង​ភ្លើង ឬ​ប្រភព​កម្តៅ​ក្រៅ​ផ្សេងៗ​ទៀត ដូច​ជា​បន្ទះ​ក្ដៅៗ ជើង​ចម្អិន​លើ​ចង្ក្រាន គ្រឿង​កម្តៅ​បន្ទប់ ឬ​ឡ ព្រោះ​​វា​អាច​ធ្វើ​ឱ្យ​ឆាប​ឆេះ ឬ​ផ្ទុះ​បាន។

ដ្យាក្រាមនេះ​បង្ហាញ​ពី​សមាស​ធាតុ​នានា​ដែល​មាន​ពិពណ៌នា​ក្នុង​អត្ថបទ​ខាង​ក្រោម។

ហាម​ស៊ក​បញ្ចូល​វត្ថុ​ខាង​ក្រៅ​ទៅ​ក្នុង​ថ្ម។ ហាម​ផលិត​ឡើង​វិញ ដោះ​រុះរើ កែ​ប្រែ បុក​កំទេច ចាក់​ទម្លុះ កាច់​បត់ ឬ​កាត់​ថ្ម។ ប្រសិន​បើ​ថ្ម​ត្រូវ​បាន​ផលិត​ឡើង​វិញ ដោះ​រុះរើ កែ​ប្រែ បុក​កំទេច ចាក់​ទម្លុះ ឬ​កែប្រែ​តាម​របៀប​ណា​មួយ​នោះ សូម​បញ្ឈប់​ការប្រើប្រាស់​ថ្ម​នោះ​ភ្លាម។

ហាម​ធ្វើ​ឱ្យ​ថ្ម​ឆ្លង​ភ្លើង ឬ​ទុក​ឱ្យ​លោហ​ធាតុ ឬ​វត្ថុ​ចម្លង​ប៉ះ​នឹង​ជើង​ថ្ម។

បម្រុង​ប្រយ័ត្ន:
មិនត្រូវ​ព្យាយាម​ដោះ​ថ្ម​នេះ​ចេញឡើយ។ BlackBerry បញ្ជាក់​អំពី​ថ្ម​នានា​សម្រាប់​ការប្រើ​ក្នុង​ទូរស័ព្ទ​​ស្មាតហ្វូន​ នានាដោយ​យោង​ទៅ​តាម IEEE Std 1725។ ការប្រើ​ថ្មណា​មួយ​ផ្សេងៗ​ទៀត​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្ហេះ ការផ្ទុះឡើង ការធ្លាយ​ថ្ម ឬ​អន្តរាយ​ផ្សេងៗ​ទៀត។ សូម​ឲ្យ​​ប្រាកដ​ថា អ្នក​បោះ​ចោល​ថ្ម​​ដែល​បាន​ប្រើ​រួច តាម​សេចក្តី​ណែនាំ ដែល​បាន​បង្ហាញ​នៅ​ក្នុង​កូន​សៀវភៅ​ព័ត៌មាន​សុវត្ថិភាព​នេះ។
អាយខនបាត់​ថ្ម អាយខន​កំហុស​ថ្ម

នៅ​ពេល​អាយខន​ណា​មួយ​លេច​ឡើង​នៅ​លើ​ទូរ​ស័ព្ទស្មាតហ្វូន​របស់​អ្នក កំហុស​មួយ​បាន​កើត​ឡើង​ជាមួយ​នឹង​ថ្ម ឬ​ការ​ភ្ជាប់​ថ្ម។ ត្រូវ​បញ្ជូន​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​អ្នក​ត្រឡប់​ទៅ​កាន់​បុគ្គលិក​ផ្ដល់​សេវា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ជួសជុល។

ការបើក​បរ និង​ការធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព

មិន​ត្រូវ​ប្រើ​ទូរសព្ទ​វៃ​ឆ្លាត ឬ​ស្មាតហ្វូន​អ្នក ខណៈ​ពេល​ដែល​អ្នក​កំពុង​បើកបរ​នោះ​ឡើយ។ សូម​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​ក្នុង​ការបើក​បរ ការបើកបរ​ដោយ​សុវត្ថិភាព​គឺ​ជា​ទំនួល​ខុស​ត្រូវ​ទីមួយ​របស់​អ្នក។ អ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការស្វែង​យល់ និង​ការគោរព​ច្បាប់ និង​បទ​បញ្ជា​នានា​ទាក់ទង​នឹង​ ​របៀប​ប្រើប្រាស់​ឧបករណ៍​ឥត​ខ្សែ​នៅ​ក្នុង​តំបន់​នានា​ដែល​អ្នក​បើក​បរ។

សូម​រក្សា​ទុក​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព មុន​ពេល​បើក​បរ​យាន​យន្ត​របស់​អ្នក។ ប្រសិន​បើ​យាន​យន្ត​របស់​អ្នក​មាន​បំពាក់​ពោង​ខ្យល់​នោះ សូម​កុំ​ដាក់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ឬ​គ្រឿង​បន្ថែម​នៅ​ពី​លើ​ពោង​ខ្យល់ ឬ​នៅ​ក្នុង​កន្លែង​ផ្ទុក​ពោង​ខ្យល់​ឡើយ។ ប្រសិន​បើ​ពង​ខ្យល់​ប៉ោង​ឡើង នោះ​អាច​បណ្ដាល​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ។

សញ្ញា​ប្រេកង់​វិទ្យុ​អាច​ប៉ះ​ពាល់​ដល់​បណ្ដា​ប្រព័ន្ធ​អេឡិចត្រូនិច​ដែល​បាន​ដំឡើង​មិន​បាន​ត្រឹមត្រូវ ឬ​មិន​បាន​ការពារ​ពេញលេញ​នៅ​ក្នុង​យានយន្ត។ សូម​ប្រឹក្សា​ជាមួយ​សហគ្រាស​ផលិត​យាន​យន្ត ឬ​អ្នក​តំណាង​របស់​សហគ្រាស​។ ប្រសិន​បើ​គ្រឿង​បរិក្ខារ​ណា​មួយ​ត្រូវ​បាន​បន្ថែម​ទៅ​យាន​យន្ត​របស់​អ្នក អ្នក​​ក៏​គួរ​ប្រឹក្សា​ជាមួយ​សហគ្រាស​ផលិត​នៃ​គ្រឿង​បរិក្ខារ​នោះ​ផង​ដែរ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​សញ្ញា​ប្រេកង់​វិទ្យុ។

ហាម​ប្រើប្រាស់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​នៅ​ពេល​កំពុង​ដើរ ឬ​ចូល​រួម​ក្នុង​សកម្មភាព​ណា​មួយ ដែល​ទាមទារ​ឱ្យ​អ្នក​ផ្ដោត​អារម្មណ៍​ពេញលេញ។ ការធ្វេស​ប្រហែស​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ថ្មើរ​ជើង​ដទៃ​ទៀត អាច​បង្ក​អន្តរាយ​​ធ្ងន់ធ្ងរ, ការស្លាប់​បាត់​បង់​ជីវិត ឬ​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ​បាន។

គ្រឿង​បន្ថែម

ត្រូវប្រើ​តែ​គ្រឿង​បន្ថែម​ណា​ដែល​អនុញ្ញាត​ដោយ BlackBerry សម្រាប់​ប្រើ​ជាមួយ​ម៉ូដែល​ទូរ​ស័ព្ទ​វៃឆ្លាតជាក់លាក់​នេះ​ប៉ុណ្ណោះ។ ការ​ប្រើប្រាស់​គ្រឿង​បន្ថែម​ណា​ដែល​មិន​បាន​អនុញ្ញាត​អាច​ធ្វើ​ឱ្យ​ការ​អនុញ្ញាត​ ឬ​ការ​ធានា​ណា​មួយផុត​សុពលភាព អាច​នាំ​ឱ្យទូរស័ព្ទស្មាតហ្វូន​លែង​ដំណើរការ និង​អាច​មាន​គ្រោះថ្នាក់​បាន។

ដំណោះស្រាយសំបកការពារ៖ ទូរ​ស័ព្ទ​ស្មាតហ្វូន​​របស់​អ្នក​អាច​មិន​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​ស្រោម (គ្រឿង​បំពាក់​ជាប់​ខ្លួន) នោះទេ។ ប្រសិន​បើ​អ្នក​បំពាក់​ទូរ​ស័ព្ទ​ស្មាតហ្វូនរបស់​អ្នក​តាម​ខ្លួន ជា​និច្ចកាល ត្រូវ​ដាក់​ទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក​ក្នុង​ស្រោម​ទូរ​ស័ព្ទ​ទូរ​ស័ព្ទ​ស្មាតហ្វូនមួយ​ដែលបានបំពាក់​ភ្ជាប់​ជាមួយ​នឹង​ដែក​កិប​ខ្សែ​ក្រវ៉ាត់​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ ឬ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដោយ BlackBerry។ ប្រសិន​បើ​អ្នក​មិន​ប្រើប្រាស់​ស្រោម​ដែលបំពាក់​ភ្ជាប់​ជាមួយ​នឹង​ដែក​កិប​ខ្សែ​ក្រវ៉ាត់​ដែល​បាន​ផ្តល់​ឱ្យ ឬ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដោយ BlackBerry ទេ នៅ​ពេល​អ្នក​កាន់ទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក ត្រូវ​ដាក់​ទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក​នៅ​ចម្ងាយ​យ៉ាង​ហោច​ណាស់ 0.59 in។ (15 mm) ពី​ខ្លួន​របស់​អ្នក នៅ​ពេលទូរ​ស័ព្ទ​ស្មាតហ្វូន​កំពុង​បញ្ជូន​សញ្ញា។ នៅ​ពេល​ប្រើប្រាស់​លក្ខណៈ​ពិសេស​របស់ទិន្នន័យ​ណា​មួយ​នៃទូរ​ស័ព្ទ​ស្មាតហ្វូនរបស់​អ្នក (ឧទាហរណ៍ បណ្ដា​សារ​អ៊ីម៉ែល សារ PIN សារ MMS ឬ​សេវាកម្ម​កម្មវិធីបើក​វិប) ដោយ​មាន ឬ​គ្មាន​ខ្សែ USB ត្រូវ​កាន់​ទូរ​ស័ព្ទ​ស្មាតហ្វូនរបស់​អ្នក​នៅ​ចម្ងាយ​យ៉ាង​ហោច​ណាស់ 0.59 in។ (15 mm) ពី​ខ្លួន​របស់​អ្នក។ ការប្រើប្រាស់​តែ​គ្រឿង​បន្ថែម​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ ឬ​ត្រូវ​បាន​អនុញ្ញាត​ដោយ BlackBerry អាច​បណ្តាល​ឱ្យ​ទូរ​ស័ព្ទ​ស្មាតហ្វូនរបស់​អ្នក​លើសពីគោលការណ៍ណែនាំបញ្ចេញហ្វ្រេកង់វិទ្យុ។ ថាតើផលប៉ះពាល់សុខភាពរយៈពេលវែងណាមួយចំពោះកម្រិតហួសស្តង់ដារដាក់ឱ្យត្រូវហ្វ្រេកង់វិទ្យុគឺជាប្រធានបទមួយនៃការសិក្សាផ្នែកវិទ្យាសាស្រ្តដែលកំពុងដំណើរការ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​ការបញ្ចេញ​ប្រេកង់​វិទ្យុ សូម​មើល​នៅ​ផ្នែក "ព័ត៌មាន​អនុលោម​ភាព" នៃ​ឯកសារ​នេះ។

ដំណោះស្រាយសម្បក​ការពារ​ដែល​បាន​អនុញ្ញាត​ដោយ BlackBerry សម្រាប់​ទូរ​ស័ព្ទ​ស្មាតហ្វូនភាគ​ច្រើន (ឧទាហរណ៍ ស្រោម កាបូប និង​ថង់) មាន​រួម​បញ្ចូល​នូវ​មេ​ដែក។ មិនត្រូវដាក់​វត្ថុ​ដែល​មាន​សមាសភាគ​បន្ទះ​មេ​ដែក ដូចជា​ប័ណ្ណ​ឥណពន្ធ ប័ណ្ណ​ឥណទាន ប័ណ្ណ​សោ​សណ្ឋាគារ កាត​ទូរ​ស័ព្ទ ឬ​វត្ថុស្រដៀង​នេះ​នៅ​ជិត​ដំណោះស្រាយសំបក​ការពារ​ឡើយ។ មេ​ដែក​អាច​បំផ្លាញ ឬ​លុប​ទិន្នន័យ​ដែល​បាន​រក្សា​ទុក​នៅ​លើ​បន្ទះ​មេ​ដែក។

ប្រដាប់​វាស់​កម្លាំង​មេ​ដែក

ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន​របស់​អ្នក​មាន​រួម​បញ្ជូល​ប្រដាប់​វាស់​កម្លាំង​មេ​ដែក​មួយ។ ប្រដាប់​វាស់​កម្លាំង​មេ​ដែក​ត្រូវ​បាន​ប្រើ​ដោយ​កម្មវីធី​ដូចជា​កម្មវិធី​ត្រី​វិស័យ​ជាដើម។ មេ​ដែក ឬ​ឧបករណ៍​នានា​ដែល​មាន​ផ្ទុក​មេ​ដែក ​ដូចជា​ស្រោម កាស ឬ​គ្រឿង​អេក្រង់ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការវាស់វែង​ត្រឹមត្រូវ​​នៃ​ប្រដាប់​វាស់​កម្លាំង​មេ​ដែក។ កុំ​ពឹង​ផ្អែក​តែ​លើ​បណ្ដា​កម្មវិធី​ដែល​ប្រើប្រាស់​ប្រដាប់​វាស់​កម្លាំង​មេ​ដែក ដើម្បី​កំណត់​ទីតាំង​របស់​អ្នក​ឡើយ ជា​ពិសេស​ក្នុង​ស្ថានភាព​បន្ទាន់​មួយ។

មេឌៀ

ដែន​យុត្តធិការជាក់លាក់​នានា​អាច​ហាម​ឃាត់ ឬ​ដាក់​កម្រិត​​លើ​ការប្រើប្រាស់​លក្ខណៈ​ពិសេស​ជាក់លាក់​របស់​អ្នកទៅ​លើ​ទូរស័ព្ទវៃឆ្លាត របស់​អ្នក។ នៅ​ពេល​ថត ដំណើរការ ឬ​ប្រើប្រាស់​រូបភាព​នានា ត្រូវ​គោរព​តាម​ច្បាប់ និយ័តកម្ម នីតិ​វិធី និង​គោល​នយោបាយ​ទាំង​អស់ រួម​បញ្ចូល​ដោយ​មិន​កំណត់​នូវ​សិទ្ធិ​ថត​ចម្លង សិទ្ធិ​ឯកជន​បុគ្គល​ដែល​មាន​អនុវត្ត ឬ​ច្បាប់​សន្តិសុខដែល​អាច​មាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​អ្នក។​ គោរព​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ។ ការការពារ​សិទ្ធិ​អ្នកនិពន្ធ​អាច​បង្ការ​អ្នក​ពី​ការចម្លង, ការកែ, ការផ្ទេរ ឬ ការបញ្ជូន​បន្ត​នូវ​រូបភាព, តន្ត្រី (រួម​បញ្ចូល​ទាំង​សំឡេង​រោទ៍) ឬ ខ្លឹមសារ​ដទៃ​ទៀត។

ឯកសារ​អូឌីយ៉ូ៖ ប្រសិន​បើ​អ្នក​ស្តាប់​ឯកសារ​អូឌីយ៉ូ​ដោយ​ប្រើ​កម្រិត​សំឡេង​ខ្ពស់ វា​អាច​ធ្វើ​ឱ្យ​ខូច​ត្រចៀក​ជា​រៀង​រហូត ជាពិសេស​ជាមួយ​នឹង​កាស​ក្ដោប​ត្រចៀក។ ជៀសវាង​ដំឡើង​កម្រិត​សំឡេង​នៃ​កាស​ក្តោប​ត្រចៀក​របស់​អ្នក​ដើម្បី​ខ្ទប់​សំឡេង​រំខាន​ជុំ​វិញ។ ប្រសិន​បើ​អ្នក​ឮ​សំឡេង​រោទ៍​នៅ​ក្នុង​ត្រចៀក​របស់​អ្នក ឬ​ឮ​សំឡេង​ងំៗ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យម្នាក់។

រូបភាពព្រមានអំពីការបាត់បង់ការស្ដាប់លឺ។

កាមេរ៉ា: ​បើ​ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន​របស់​អ្នក​មាន​ម៉ាស៊ីនថត ចូរ​កុំ​តម្រង់​ម៉ាស៊ីន​ថត​ទៅ​ចំ​ព្រះ​អាទិត្យ ឬ​កន្លែង​ដែល​មាន​ពន្លឺ​ចាំង​ខ្លាំង។ ទង្វើ​នេះ​អាច​បង្ក​ការខូច​ខាត​ធ្ងន់ធ្ងរ​ចំពោះ​ភ្នែក​របស់​អ្នក ឬ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក។ ពេល​ដែល​ប្រើប្រាស់​ភ្លើង​ចំណាំង​ជួយ​របស់​ម៉ាស៊ីន​ថត សូម​រក្សា​នូវ​រន្ធ LED ភ្លើង​ចំណាំង​ជួយ​របស់ម៉ាស៊ីន​ថតឱ្យ​នៅ​ចម្ងាយ​យ៉ាង​តិច ១៩.៦៩ អ៊ិញ (50 សម) ពី​ភ្នែក​អ្នក​មើល។

អង់តែន

ត្រូវប្រើ​តែ​អង់តែន​ជាប់​មក​ជាមួយ​ដែល​បាន​ផ្តល់​ឲ្យ​ប៉ុណ្ណោះ។ ការកែ​ច្នៃ ឬការ​ភ្ជាប់​អង់តែន​ដោយ​គ្មាន​ការ​អនុញ្ញាតអាច​បង្ក​ការខូចខាត​ដល់ទូរ​ស័ព្ទ​ស្មាតហ្វូន​នេះ និងអាចបំពាន បទប្បញ្ញត្តិគណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ (FCC) U.S. បាន។

ការឆ្លង​រំខាន​ជាមួយ​គ្រឿង​បរិក្ខារ​អេឡិចត្រូនិច

គ្រឿង​បរិក្ខារ​អេឡិចត្រូនិច ទំនើប​ភាគ​ច្រើន​ត្រូវ​បាន​ការពារ​ពី​សញ្ញា​ប្រេកង់​វិទ្យុ។ យ៉ាង​ណា​ក៏​ដោយ គ្រឿង​បរិក្ខារ​អេឡិចត្រូនិច​ជាក់លាក់​អាច​មិន​ការពារ​ទប់ទល់​នឹង​សញ្ញាប្រេកង់​វិទ្យុ​ពីទូរស័ព្ទវៃឆ្លាត ឬ​ស្មាតហ្វូន​របស់​អ្នក​ទេ។

​ឧបករណ៍​វាស់​ចង្វាក់​បេះដូង​នេះ: ចូរ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬសហគ្រាស​ផលិត​នៃ​ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង​របស់​អ្នក បើ​អ្នក​មាន​សំណួរ​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​សញ្ញា​ប្រេកង់​វិទ្យុ លើ​ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង​របស់​អ្នក។ ចូរ​ផ្ទៀងផ្ទាត់​បញ្ជាក់​ថា អ្នក​កំពុង​ប្រើប្រាស់​ទូរ​ស័ព្ទ​ឆ្លាតវៃ របស់​អ្នក​ទៅ​តាម​តម្រូវការ​សុវត្តិភាព​ដែល​មាន​ភ្ជាប់​ជាមួយ​នឹង​ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង​ជាក់លាក់​របស់​អ្នក អាច​រួម​បញ្ចូល​នូវ​តម្រូវការ​ដូច​ត​ទៅ៖ ត្រូវ​រក្សា​ទុក​នូវ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​នៅ​ចម្ងាយ​លើស​ពី 7.88 អ៊ិញ (20 សម) ពី​​ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង​ជាំនិច្ច ពេល​ដែល​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ត្រូវ​បាន​បើក ហាម​​ដាក់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​នៅ​ក្នុង​ហោប៉ៅ​ទ្រូង​របស់​អ្នក ហើយ​ត្រូវ​ប្រើ​ត្រចៀក​នៅ​ម្ខាង​ទៀត​នៃ​ឧបករណ៍​ជំនួយ​ចង្វាក់​បេះ​ដូង​សម្រាប់​ការ​តេ និង​ទទួល​ទូរ​ស័ព្ទ​នៅ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដើម្បី​បន្ថយ​ការ​ឆ្លង​រំខាន​ដែល​អាច​មាន​ឱ្យ​នៅ​អប្ប​បរមា។ ប្រសិន​បើ​អ្នក​មាន​មូលហេតុ​ណា​មួយ​សង្ស័យ​ថា ការឆ្លង​រំខាន​កំពុង​កើត​មាន​នោះ ចូរ​បិទ​បណ្តាញ​ត​ភ្ជាប់​ឥត​ខែ្ស​នៅ​ក្នុង​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នកភ្លាម បញ្ឈប់​ការ​ប្រើប្រាស់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ហើយ​ប្រឹក្សា​គ្រូពេទ្យ​ម្នាក់។

ឧបករណ៍​ជំនួយ​ដល់​ការស្តាប់៖ ឧបករណ៍​ឌីជីថល​ឥត​ខ្សែ​មួយ​ចំនួន​អាច​រំខាន​ដល់​ឧបករណ៍​ជំនួយ​ ការស្តាប់​មួយ​ចំនួន។ ក្នុង​ស្ថានភាព​មាន​ការរំខាន​ដូច​នេះ ចូរ​ពិគ្រោះ​ជាមួយ​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ឥត​ខ្សែ​របស់​អ្នក ឬ​ទំនាក់ទំនង​ទៅ​សហគ្រាស​ផលិត​ឧបករណ៍​ជំនួយ​ការស្តាប់​របស់​អ្នក ដើម្បី​ពិភាក្សា​អំពី​ជម្រើស​ផ្សេងៗ។

ទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក​មាន​រួម​បញ្ចូល​នូវ​ប្រដាប់​វាស់​កម្លាំង​មេ​ដែក​មួយ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្មវិធី​នានាដូចជា​កម្មវិធី​ត្រី​វិស័យ​ជាដើម។ ប្រសិន​បើ​កម្មវិធី​ដែល​ប្រើប្រាស់​នូវ​ប្រដាប់​វាស់​កម្លាំង​មេ​ដែក​​បង្ក​ការ​រំខាន​ដល់​ឧបករណ៍​ជំនួយ​ការស្ដាប់​របស់​អ្នក សូម​បិទ​កម្មវិធី​នេះ។

ឧបករណ៍​វេជ្ជសាស្ត្រ​ដទៃ​ទៀត៖ ប្រសិន​បើ​អ្នក​ប្រើ​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្ទាល់​ខ្លួន​ដទៃ​ទៀត សូម​ប្រឹក្សា​ជាមួយ​សហគ្រាស​ផលិត​របស់​អ្នក​ដើម្បី​កំណត់​ថា​តើ​ឧបករណ៍​វេជ្ជ​សាស្ត្រ​របស់​អ្នក​ត្រូវ​បាន​ការពារ​គ្រប់គ្រាន់​ពី​ថាមពល​ប្រេកង់​វិទ្យុ​ខាង​ក្រៅ​ដែរ​ឬ​ទេ។ គ្រូពេទ្យ​របស់​អ្នក​ប្រហែល​ជា​អាច​ជួយ​អ្នក​ក្នុង​ការទទួល​យក​ព័ត៌មាន​នេះ។

កន្លែង​ថែទាំ​សុខភាព៖ ផ្តាច់​ការត​ភ្ជាប់​នៃ​បណ្ដាញ​ឥត​ខ្សែ​ទាំង​អស់​នៅ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ក្នុង​កន្លែង​ថែទាំ​សុខភាព​នានា ពេល​ដែល​បទ​បញ្ជា​ទាំងឡាយ​ណា​ដែល​មាន​បិទ​ប្រកាស​នៅ​ទី​កន្លែង​ទាំង​នេះ​ណែនាំ​ឱ្យ​អ្នក​ធ្វើ​ដូច្នោះ។ មន្ទីរពេទ្យ ឬ កន្លែង​ថែទាំ​សុខភាព​អាច​កំពុង​ប្រើ​គ្រឿង​បរិក្ខារ​ដែល​អាច​ងាយ​ទទួល​រង​ថាមពល​ប្រេកង់​វិទ្យុ​ ខាង​ក្រៅ។

យន្ត​ហោះ៖ បទ​ប្បញ្ញត្តិ​រដ្ឋបាល​​អាកាសចរណ៍​សហព័ន្ធ (FAA) និងបទ​ប្បញ្ញត្តិគណៈ​កម្មការទំនាក់ទំនង (FCC) ធ្វើ​ការហាម​ឃាត់​ការប្រើប្រាស់​វិទ្យុ​នៃ​បណ្ដា​ឧបករណ៍​ឥត​ខ្សែ ខណៈ​កំពុង​ស្ថិត​នៅ​លើ​អាកាស។ បិទបណ្តាញ​ឥត​ខ្សែ​ទាំង​អស់​នៅ​លើ​ទូរ​ស័ព្ទ​ស្មាតហ្វូនរបស់​អ្នក មុន​ពេល​ឡើង​ជិះ​យន្ត​ហោះ។ ឥទ្ធិពល​នៃ​ការប្រើប្រាស់​ទូរ​ស័ព្ទ​ស្មាតហ្វូន​ដែល​បើក​ការ​ត​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ឥត​ខ្សែ​នៅ​ក្នុង​យន្ត​ហោះ​គឺ​គ្មាន​អ្នក​ណា​ដឹង​ឡើយ។ ការប្រើ​នោះ​អាច​ប៉ះពាល់​ដល់​គ្រឿង​បរិក្ខារ​យន្តហោះ ទំនាក់​ទំនង និងការបំពេញមុខងារ អាច​បង្អាក់​បណ្តាញ ឬអាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រតិបត្តិការ​យន្តហោះ និងអាច​ខុស​ច្បាប់។ ជាមួយ​នឹង​ការបិទបណ្តាញ​ឥត​ខ្សែ​ទាំង​អស់​នៅ​លើទូរ​ស័ព្ទ​ស្មាតហ្វូន​របស់​អ្នក ត្រូវ​ប្រើប្រាស់​ត្រឹម​តែ​កម្មវិធី​ឧបករណ៍​ដែល​មិន​មាន​សញ្ញា​វិទ្យុ​ប៉ុណ្ណោះដែលស្រប​តាម​បទប្បញ្ញត្តិ​អាកាសចរណ៍​សម្រាប់​ឧបករណ៍​អេឡិចត្រូនិច។

តំបន់​គ្រោះថ្នាក់​នានា

ទូរ​ស័ព្ទ​វៃឆ្លាត របស់​អ្នក​មិន​មែន​ជា​ឧបករណ៍​ សុវត្ថិភាព​ដោយ​ខ្លួន​ឯង​ឡើយ ហើយ​មិន​សមស្រប​សម្រាប់​ការ​ប្រើ​ក្នុង​មជ្ឈដ្ឋាន​មាន​គ្រោះថ្នាក់​ដែល​ត្រូវការ​ឧបករណ៍​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​នោះ​ទេ រួម​បញ្ចូល ប៉ុន្តែ​មិន​កំណត់​ត្រឹម​តែ កន្លែង​មាន​ចំហាយ​ឧស្ម័ន ស្ថានភាព​ធូលី​មាន​ជាតិ​ផ្ទុះ ប្រតិបត្តិ​ការ​នៃ​រោងចក្រ​នុយក្លេអែរ សេវា​តម្រង់​ទិស ឬ​សេវា​ទំនាក់ទំនង​យន្ត​ហោះ ការ​គ្រប់គ្រង​ចរាចរ​យន្ត​ហោះ និងប្រព័ន្ធ​គាំពារ​ជីវិត ឬ​អាវុធ​ការពារនានា។

បរិយាកាស​ងាយ​បង្ក​ការផ្ទុះ៖ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​បរិយាកាស​ងាយ​បង្ក​ការផ្ទុះ ចូរ​បិទ​ការ​ត​ភ្ជាប់​ឥត​ខ្សែ​ទាំង​អស់​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក និងគោរព​តាម​គ្រប់​សញ្ញា និង​សេចក្តី​ណែនាំ​ទាំងឡាយ។ ផ្កាភ្លើង​នៅ​កន្លែង​នោះ​អាច​បង្ក​ឱ្យ​មាន​ការផ្ទុះ ឬ ភ្លើង​ឆេះ​ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ឬ អាយុ​ជីវិត។

បណ្ដា​កន្លែង​ដែល​មាន​បរិយាកាស​ងាយ​បង្ក​ការផ្ទុះ ជា​ញឹកញាប់ ប៉ុន្តែ​មិន​មែន​ទាំងអស់​ទេ មាន​ដាក់​សញ្ញា​សម្គាល់​ឱ្យ​ឃើញ​ច្បាស់។ កន្លែង​ទាំង​នោះ​រួម​មាន​កន្លែង​មាន​ឥន្ធនៈ​ដូចជា​ស្ថានីយ​សាំង ឬប្រេង ជាន់​ក្រោម​នៃ​ទូក កន្លែង​ផ្ទេរ ឬផ្ទុក​ឥន្ធនៈ ឬ​ជាតិគីមី យាន​យន្ត​ដែល​ប្រើ​ឧស្ម័ន​ឥន្ធនៈ​ពង្រាវ (ដូចជា​ប្រូប៉ាន ឬ ប៊ុយតាន) កន្លែង​ដែល​ខ្យល់​មាន​ផ្ទុក​ជាតិ​គីមី ឬ​អនុភាគ ដូចជា​គ្រាប់​ធញ្ញជាតិ ធូលី ឬ ម្សៅ​លោហៈ និងកន្លែង​ដទៃ​ ទៀត ដែល​ជា​ធម្មតា អ្នក​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ពន្លត់​ម៉ាស៊ីន​យាន​យន្ត​របស់​អ្នក។

ចូរ​កុំ​ប្រើ​ទូរ​ស័ព្ទ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដើម្បី​រាយការណ៍​ពី​ការលេច​ធ្លាយ​ឧស្ម័ន​ក្នុង​បរិវេណ​នៃ​ការលេច​ធ្លាយ​ឡើយ។ ត្រូវ​ចាក​ចេញ​ពី​តំបន់​នោះ ហើយ​ធ្វើ​ការ​ទូរ​ស័ព្ទ​ពី​កន្លែង​មាន​សុវត្ថិភាព​មួយ ប្រសិន​បើ​ទូរ​ស័ព្ទ​អាច​ប្រើ​បាន ហើយ​ដំណើរការ​នៅ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក។

កន្លែង​ដាក់​ផ្ទុះ​នានា៖ ពេល​ដែល​នៅ​ក្នុង «កន្លែង​ដាក់​ផ្ទុះ» ឬ​តំបន់​មួយ​ដែល​ចង្អុល​ប្រាប់​ថា សញ្ញា​វិទ្យុ​ទាំង​ពីរ​ទិស​គួរ​តែ​បិទ សូម​ផ្តាច់​ការត​ភ្ជាប់​នៃ​បណ្ដាញ​ឥត​ខ្សែ​ទាំង​អស់​នៅ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ហើយ​ធ្វើ​តាម​សញ្ញា និងការណែនាំ​ទាំង​អស់ ដើម្បី​ជៀស​វាង​ការរំខាន​ដល់​ដំណើរការ​ដាក់​ផ្ទុះ។

សីតុណ្ហភាព​ប្រតិបត្តិ និង​រក្សា​ទុក

ទូរ​ស័ព្ទ​វៃឆ្លាត និង​ឆ្នាំង​សាក​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ត្រូវ​បាន​រចនា​បង្កើត​ឡើង​ដើម្បី​ដំណើរការ និង​រក្សា​ទុក​នៅ​ចន្លោះ​សីតុណ្ហភាព​ដែល​សង្ខេប​ជូន​ខាង​ក្រោម:

ទូរ​ស័ព្ទ​វៃឆ្លាត​ដំណើរការ​នៅ៖ 32 ទៅ 95°F (0 ទៅ 35°C)

ការ​រក្សា​ទុក​ទូរ​ស័ព្ទ​វៃឆ្លាត (តិច​ជាង 3 ខែ)៖ -4 ទៅ 95°F (-20 ទៅ 35°C)

ការ​រក្សា​ទុក​ទូរ​ស័ព្ទ​វៃឆ្លាត (3 ខែ​ឡើង)៖ 71.6 ទៅ 82.4°F (22 ទៅ 28°C)

ការដំណើរការ​ឆ្នាំងសាក: 32 ទៅ 95°F (0 ទៅ 35°C)

ការ​រក្សា​ទុក​ឆ្នាំង​សាក: -22 ទៅ 167°F (-30 ទៅ 75°C)

បម្រើបម្រាស់ ឬ​ការរក្សាទុក​ទូរសព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន ឬ​គ្រឿងបន្ថែម​របស់វា​នៅ​ក្រៅ​ដែន​​មាន​សីតុណ្ហភាព​ដែល​បាន​ណែនាំ​ប្រាប់​អាច​នឹង​បណ្ដាល​ឲ្យ​ទូរសព្ទ​វៃឆ្លាត​ ឬ​ស្មាតហ្វូន​អ្នក​ឡើង​ក្ដៅ​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម ឬ​ការស្លាប់បាត់បង់​អាយុជីវិត បើ​មិន​ដូច្នោះ​ទេ​អាច​នឹង​បណ្ដាល​ឲ្យ​មាន​កំហូចខាត​ដល់​ទូរសព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន, គ្រឿងប្ថែម, ឬ​ថ្ម​អ៊ីយ៉ុង​លីចូម​បាន។

ចូរ​ទុក​ទូរ​ស័ព្ទ​វៃឆ្លាត ឬ​គ្រឿង​បន្ថែម​ទូរ​ស័ព្ទ​វៃឆ្លាត​​របស់​អ្នក​ឱ្យ​ឆ្ងាយ​ពី​ប្រភព​កម្តៅ​មាន​ដូចជា ម៉ាស៊ីន​កម្តៅ ឧបករណ៍​ស្រូប​កម្តៅ ចង្ក្រាន ឬ​ឧបករណ៍​ផ្សេងៗ​ទៀត (រួម​មាន​ឧបករណ៍​បង្កើន​កម្លាំង) ដែល​បង្កើត​កម្តៅ។​ ប្រសិន​បើ​អ្នក​នឹង​មិន​ប្រើប្រាស់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ក្នុង​រយៈ​ពេល​លើស​ពី​ពីរ​សប្ដាហ៍ ចូរ​បិទ​ថាមពល​វា។

ការសំម្អាត និង​ជួស​ជុល​ទូរ​ស័ព្ទ​វៃឆ្លាត

ការសម្អាត: ហាម​ប្រើប្រាស់​វត្ថុ​ធាតុ​រាវ ប្រដាប់​បាញ់​សម្អាត ឬ​សារធាតុ​រំលាយ​នៅ​លើ ឬ​នៅ​ក្បែរ​ទូរ​ស័ព្ទ​វៃឆ្លាត ឬ គ្រឿង​បន្ថែម​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក ដោយ​រួម​បញ្ចូល​ទាំង​ថ្ម។ ចូរ​សម្អាត​ដោយ​ប្រើ​តែ​ក្រណាត់​ដែល​ទន់​ស្ងួត​ប៉ុណ្ណោះ។ ដក​ខ្សែ​ទាំងឡាយ​ចេញ​ពី​កុំព្យូទ័រ និង​ដក​ចេញ​នូវ​រាល់​ឌុយ​សាក​ពី​ព្រី​ភ្លើង​មុន​នឹង​ធ្វើ​ការសម្អាត​ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក​របស់​អ្នក។

ការជួសជុល: ហាម​ព្យាយាម​កែកុន ដោះ​រុះរើ ឬ​ជួសជុល​ទូរសព្ទ​​វៃឆ្លាត​របស់​អ្នក ឬ​ឆ្នាំង​សាក​ជា​គ្រឿង​បន្ថែម​ណា​មួយ​ឡើយ។ កុំ​ប៉ុនប៉ងប្តូរ​ថ្មដែល​មិន​អាច​ដោះ​ចេញ​បានរបស់អ្នក។ មាន​តែ​បុគ្គលិក​ជួសជុល​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ដែល​ត្រូវ​អនុវត្ត​ការជួសជុល ឬ​ដោះដូរ​ថ្ម​ទូរសព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន ឬ​គ្រឿងបន្ថែម​របស់អ្នកបាន ហើយ​ត្រូវ​ប្រើតែ​ថ្ម​ណា​ដែល BlackBerry បញ្ជាក់​សម្រាប់​ការប្រើ​ជា​មួយ​នឹង​ម៉ូដែល​ទូរសព្ទ ឬ​ស្មាតហ្វូន​ពិត​ប្រាកដ​​របស់អ្នក។

បើ​សិន​ជា​មាន​ហេតុការណ៍​ខាង​ក្រោម​ណា​មួយ​កើត​ឡើង ចូរ​ដក​ឌុយ​ភ្លើង​ពី​កុំព្យូទ័រ ឬ​ព្រី​ភ្លើង ហើយ​យក​ទូរ​ស័ព្ទ​វៃឆ្លាត​​របស់​អ្នក ឬ​ឆ្នាំង​សាក​ទៅ​​ឱ្យ​បុគ្គលិក​ដែល​មាន​ជំនាញ​ជួសជុល​ត្រឹមត្រូវ:
  • ខ្សែ​ភ្លើង ព្រី​ភ្លើង ឬ​ឌុយ​ដោត​ត្រូវ​ខូច។
  • ទឹក​បាន​កំពប់​លើ ឬ​ក៏​វត្ថុ​ផ្សេងៗ​បាន​ធ្លាក់​លើទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក ។
  • ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក ត្រូវ​បាន​ដាក់​ឱ្យ​ត្រូវ​ភ្លៀង ឬ​ទឹក។
  • ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក ឡើង​ក្តៅ​ខ្លាំង​ជ្រុល​រហូត​ដល់​ប៉ះ​មិន​បាន។
  • ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក ត្រូវ​បាន​ធ្លាក់ ឬ​ធ្វើ​ឱ្យ​ខូច​ដោយ​ប្រកា​ណា​មួយ។
  • ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក មិន​ដំណើរការ​ដោយ​ប្រក្រតី ដោយ​បាន​អនុវត្ត​តាម​ការ​ណែនាំ​នានា​នៅ​ក្នុង​ឯកសារ​សម្រាប់​អ្នក​ប្រើប្រាស់។
  • ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ឆ្នាំង​សាក បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ប្លែក​នៅ​ពេល​ដំណើរការ។

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆាប​ឆេះ ឬ​ការ​ឆក់​ចរន្ត​អគ្គិសនី សូម​លៃ​តម្រូវ​តែ​គ្រឿង​បញ្ជា​ទាំងឡាយ​ណាដែល​មាន​ក្នុង​ឯកសារ​អ្នក​ប្រើប្រាស់​សម្រាប់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​ប៉ុណ្ណោះ។ ការ​លៃ​តម្រូវ​មិន​ត្រឹមត្រូវ​នៃ​គ្រឿង​បញ្ជា​ដទៃ​អាច​បង្ក​ការខូច​ខាត ហើយ ជា​រឿយៗ ត្រូវការ​ការងារ​បន្ថែម​ពី​អ្នក​បច្ចេកទេស​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ស្តារ​ទូរ​ស័ព្ទ​វៃឆ្លាត ឆ្នាំង​សាក ឬ​គ្រឿង​បន្ថែម​ដទៃ​ទៀត​របស់​អ្នក​ឱ្យ​ទៅ​ជា​លក្ខណៈ​ប្រតិបត្តិការ​ធម្មតា​ឡើង​វិញ។

ការ​ខកខាន​ក្នុង​ការ​សង្កេត​មើល​សេចក្តី​ណែនាំ​អំពី​សុវត្ថិភាព​ទាំង​អស់​ដែល​មាន​ក្នុង​ឯកសារ​អ្នក​ប្រើប្រាស់​សម្រាប់​ទូរ​ស័ព្ទ​វៃឆ្លាត​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​មោឃៈ​នូវ​ការ​ធានា​មាន​កម្រិត និង​អាច​នាំ​ឱ្យ​មាន​ការ​ព្យួរ​ទុក ឬ​ការ​បដិសេធ​សេវា​នានា​ចំពោះ​អ្នក​បំពាន អំពើ​តាម​ផ្លូវ​ច្បាប់ ឬ​ទាំង​ពីរ។

ការបោះ​ចោល​នៃ​ទូរ​ស័ព្ទ​វៃឆ្លាត និង​ថ្ម

រូបភាព​នៃ​ធុង​សំរាម​ដែល​បាន​កំហិត

ហាម​បោះ​ចោល​ទូរសព្ទ​​វៃឆ្លាត ឬ​ថ្ម​របស់​អ្នក​ទៅ​​ក្នុង​ធុង​សំរាមលំនៅដ្ឋាន ឬ​ក្នុង​ភ្លើង។

រូប​ឡូហ្គោនិស្សារណកម្ម

ទូរសព្ទ​​វៃឆ្លាត​ និង​ថ្ម​របស់អ្នក​អាច​និស្សារណកម្ម​បាន​នៅ​គ្រប់កន្លែង​ដែលមាន​កន្លែង​ធ្វើនិស្សារណកម្ម។ និមិត្តសញ្ញា​នេះ​មាន​គោលបំណង​បញ្ជាក់​ការប្រើ​វត្ថុធាតុ​ដែល​បាន​ធ្វើ​និស្សារណកម្ម។

ចូរហៅទូរស័ព្ទទៅលេខ 1-800-822-8837 សម្រាប់ព័ត៌មានអំពីការកែច្នៃថ្មឡើងវិញ

នៅសហរដ្ឋអាមេរិក និងកាណាដា អ្នកអាចកែច្នៃទូរស័ព្ទស្មាតហ្វូន និងថ្មរបស់លោកអ្នកឡើងវិញ តាមរយៈកម្មវិធី Call2Recycle។ សម្រាប់ព័ត៌មានបន្ថែម នៅក្នុងសហរដ្ឋអាមេរិក សូមចូលទៅកាន់គេហទំព័រ www.call2recycle.org ហើយនៅកាណាដា សូមចូលទៅកាន់គេហទំព័រ www.call2recycle.ca

សម្រាប់​ព័ត៌មាន​ស្ដី​ពី ការ​បញ្ជូន​ត្រលប់​មក​វិញ​នៃ​ទូរសព្ទ​​វៃឆ្លាត និង​គ្រឿង​បន្ថែម​របស់​អ្នក​ទៅ​កាន់ BlackBerry ដើម្បី​កែ​ច្នៃ​ប្រើប្រាស់​សារ​ជា​ថ្មី និង​ការ​បោះ​ចោល​ដោយ​សុវត្ថិភាព សូម​ចូល​មើល​តាម​កម្មវិធី​មើល​វិប​លើ​កុំព្យូទ័រ​របស់​អ្នក​តាម​រយៈ www.blackberry.com/recyclinghttps://tradeup.blackberry.com។ កម្មវិធី​កែ​ច្នៃ​ប្រើប្រាស់​សារ​ជា​ថ្មី និង​ជួញ​ដូរ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​​អាច​រក​បាន​តែ​នៅ​តំបន់​ជាក់លាក់​មួយ​ចំនួន​ប៉ុណ្ណោះ។

ប្រសិន​បើ​កម្មវិធី​ទាំង​នេះ​មិន​មាន​ផ្តល់​នៅ​ក្នុង​តំបន់​របស់​អ្នក​ទេ សូម​ ពិនិត្យ​មើល​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​របស់​អ្នក​សម្រាប់​បទ​បញ្ជា​នានា​ទាក់ទិន​នឹង​ការបោះ​ចោល​នៃ​ផលិត​ផល​អេឡិចត្រូនិច​ឱ្យ​បាន​ត្រឹមត្រូវ។

ចូរ​បោះ​ចោល​ទូរ​ស័ព្ទ​វៃឆ្លាត និង​ថ្ម​របស់​អ្នក​ទៅ​តាម​ច្បាប់ និង​បទ​បញ្ជា​នានា​នៅ​ក្នុង​តំបន់​របស់​អ្នក​ដែល​គ្រប់គ្រង​លើ​ការបោះ​ចោល​ប្រភេទ​គ្រាប់​ថ្ម​បែប​នេះ។

ព័ត៌មាន​អនុលោម​ភាព

ការប្រឈម​នឹង​សញ្ញា​ប្រេកង់​វិទ្យុ

វិទ្យុ​របស់​ទូរ​ស័ព្ទ​ស្មាតហ្វូនគឺ​ជា​គ្រឿង​បញ្ជូន និង​ទទួល​សញ្ញា​វិទ្យុ​ដែល​ចំណាយ​ថាមពល​តិច​តួច​មួយ។ វាត្រូវបានរចនាឡើងដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) និងឧស្សាហកម្មកាណាដា (IC) និងការកំណត់នានា ក៏ដូចជាគោលការណ៍ណែនាំអន្ដរជាតិពាក់ព័ន្ធដទៃទៀតទាក់ទងនឹងកម្រិតសុវត្ថិភាពនៃការបញ្ចេញប្រេកង់វិទ្យុសម្រាប់ឧបករណ៍ឥតខ្សែ។ គោលការណ៍ណែនាំទាំងនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញឯករាជ្យវិទ្យាសាស្ត្ររដ្ឋាភិបាល និងអង្គភាពនានារួមទាំងវិទ្យាស្ថានស្តង់ដារអគ្គិសនី និងអេឡិចត្រូនិច (IEEE) ក្រុមប្រឹក្សាជាតិស្តីពីការការពារវិទ្យុសកម្ម និងរង្វាស់រង្វាល់ (NCRP)។

ដើម្បីរក្សាបាននូវការអនុលោមតាមគោលការណ៍ណែនាំ FCC, IC និងគោលការណ៍ណែនាំលើការបញ្ចេញប្រេកង់វិទ្យុអន្តរជាតិពាក់ព័ន្ធដទៃទៀត និងការកំណត់នានា ត្រូវរក្សាទូរស័ព្ទស្មាតហ្វូនយ៉ាងហោចណាស់ 0.59 in (1.5 cm) នៅឆ្ងាយពីខ្លួនរបស់អ្នក។ នៅពេលអ្នកដាក់ទូរស័ព្ទស្មាតហ្វូនលើខ្លួនរបស់អ្នក ត្រូវប្រើតែគ្រឿងបន្ថែមដែលមានបំពាក់ជាមួយខ្ទាស់ខ្សែក្រវ៉ាត់ជាប់ដែលបានផ្តល់ឱ្យ ឬអនុម័តដោយ BlackBerry ប៉ុណ្ណោះ។ ​ប្រសិនបើ​អ្នក​ប្រើប្រាស់​គ្រឿង​បន្ថែម​បំពាក់​ជាប់​ខ្លួនដែល​មិន​បាន​ផ្ដល់​ឱ្យ​ដោយ BlackBerry នោះទេ នៅ​ពេល​អ្នក​កាន់ទូរស័ព្ទស្មាតហ្វូន ត្រូវ​ផ្ទៀងផ្ទាត់​បញ្ជាក់​ថាគ្រឿង​បន្ថែម​មិន​មាន​ផ្ទុក​លោហៈ​ធាតុ ហើយត្រូវរក្សាទូរស័ព្ទស្មាតហ្វូនយ៉ាងហោចណាស់ 0.59 in (1.5 c m) នៅឆ្ងាយពីខ្លួនរបស់អ្នក។

ដើម្បីកាត់បន្ថយការបញ្ចេញប្រេកង់វិទ្យុ៖ (i) ប្រើទូរស័ព្ទស្មាតហ្វូននៅក្នុងតំបន់ជាកន្លែងដែលមានសញ្ញាឥតខ្សែខ្លាំង; (ii) ប្រើជម្រើសឥតប្រើដៃ; និង (iii) កាត់បន្ថយចំនួននៃពេលវេលាដែលបានចំណាយលើការហៅទូរស័ព្ទ ឬផ្ញើអ៊ីម៉ែល សារជាអក្សរ ឬ សារ BBM ជំនួសវិញ។

ទិន្នន័យ​អត្រា​ស្រូប​ជាក់លាក់

ឧបករណ៍​ឥត​ខ្សែ​ម៉ូដែល​នេះ​បំពេញ​តម្រូវការ​នានា​របស់រដ្ឋាភិបាលសម្រាប់ការបញ្ចេញ​រលក​វិទ្យុ​ នៅពេល​ប្រើប្រាស់​តាម​ការណែនាំ​ក្នុង​ផ្នែក​នេះ។

វា​ត្រូវ​បាន​រចនា និងផលិត​ឡើង​មិន​ឲ្យ​លើស​ពី​ដែនកំណត់​នៃ​ការសាយភាយ​សម្រាប់​ការបញ្ចេញ​​ថាមពលប្រេកង់​វិទ្យុ (RF) ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ (FCC) នៃ​រដ្ឋាភិបាល​សហរដ្ឋ​ U.S។ រដ្ឋាភិបាល នៅពេល​មាន​ការប្រើប្រាស់​ដូច​ដែល​បាន​ណែនាំ​នៅ​ផ្នែក​មុន។ ដែនកំណត់​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលការណ៍​ណែនាំ​ទូទៅ និងបង្កើត​កម្រិត​នៃ​ថាមពល RF ដែល​បាន​អនុញ្ញាត​សម្រាប់​ប្រជាជន​ទូទៅ។ គោលការណ៍​ណែនាំ​ទាំង​នេះ​ផ្អែក​លើ​បណ្ដាស្តង់ដារ​ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គភាព​វិទ្យាសាស្រ្ត​ឯករាជ្យ​តាម​រយៈ​ការវាយ​តម្លៃជា​ប្រចាំ និង​ហ្មត់ចត់​នៃកា​រសិក្សា​បែប​វិទ្យាសាស្រ្ត។ ស្តង់ដារ​នៃ​ការបញ្ចេញសម្រាប់​ឧបករណ៍​ឥត​ខ្សែ​ប្រើ​ខ្នាត​រង្វាស់​រង្វាល់ដែល​ត្រូវ​បានគេ​ស្គាល់​ថាជាអត្រា​ស្រូប​ជាក់លាក់ ឬ SAR។ ដែន​កំណត់ SAR ដែល​បាន​កំណត់​ដោយ FCC គឺ 1.6W/kg*។ ការធ្វើតេស្តនានា​សម្រាប់ SAR ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​ទីតាំង​ប្រតិបត្តិការស្តង់ដារ​ដែល​បាន​កំណត់​ដោយ FCC ជាមួយ​នឹងឧបករណ៍​ដែលបញ្ជូន​នៅ​កម្រិត​ថាមពល​ដែល​បាន​បញ្ជាក់​ខ្ពស់​បំផុត​របស់​វា​ក្នុង​ក្រុម​ប្រេកង់​ដែល​បាន​ធ្វើតេស្ត​ទាំង​អស់។ ទោះ​បី​ជា SAR ត្រូវ​បាន​កំណត់​នៅ​កម្រិត​ថាមពល​ដែល​បាន​បញ្ជាក់​ខ្ពស់​បំផុត​ក៏​ដោយ កម្រិត SAR ជាក់​ស្តែង​នៃ​ឧបករណ៍​នេះ​ពេល​ប្រតិបត្តិការ​អាច​នៅ​ក្រោម​តម្លៃ​អតិបរមា​នោះ។ នេះ​ក៏​ដោយសារ​តែ​ឧបករណ៍​នេះ​ត្រូវ​បាន​រចនា​​ឡើង​ដើម្បី​ប្រតិបត្តិ​នៅ​កម្រិត​ថាមពល​ច្រើន​ក្នុង​បំណង​ប្រើ​តែ​ថាមពល​ដែល​ត្រូវការ​ដើម្បី​ចាប់​បណ្តាញ​បាន​តែ​ប៉ុណ្ណោះ។ ជា​ទូទៅ ចម្ងាយ​ដែល​អ្នក​ស្ថិត​នៅ​កាន់​តែ​ជិត​នឹង​អង់តែង​នៃ​ស្ថានីយ​មូលដ្ឋាន​ឥត​ខ្សែ នោះ​ទិន្នផល​ថាមពល​មាន​កាន់​តែ​ទាប។

តម្លៃ SAR ដែលខ្ពស់បំផុតសម្រាប់ទូរស័ព្ទស្មាតហ្វូននេះនៅពេលសាកល្បងសម្រាប់ការប្រើប្រាស់នៅក្នុងត្រចៀកគឺ៖

ទូរស័ព្ទ​វៃឆ្លាត

SAR (W/kg) សម្រាប់ 1g

ទូរស័ព្ទស្មាតហ្វូន BlackBerry Passport SQW100-3 (ម៉ូដែល​លេខ RGV161LW)

1.35

តម្លៃ SAR ដែលខ្ពស់បំផុតសម្រាប់ទូរស័ព្ទស្មាតហ្វូននេះ នៅពេលធ្វើតេស្តទាំងនៅក្នុងស្រោមដែលអនុញ្ញាតដោយ BlackBerry ជាមួយខ្ទាស់ខ្សែក្រវ៉ាត់ជាប់ និងនៅចម្ងាយ 0.59 អ៊ីញ (1.5 cm) ពីខ្លួន គឺ៖

ទូរស័ព្ទ​វៃឆ្លាត

SAR (W/kg) សម្រាប់ 1g

ទូរស័ព្ទស្មាតហ្វូន BlackBerry Passport SQW100-3 (ម៉ូដែល​លេខ RGV161LW)

1.49

នៅពេលធ្វើប្រតិបត្តិការក្នុងទម្រង់ហតស្ពត់ចល័ត តម្លៃ SAR ដែលខ្ពស់បំផុតសម្រាប់ទូរស័ព្ទស្មាតហ្វូននេះគឺ៖

ទូរស័ព្ទ​វៃឆ្លាត

SAR (W/kg) សម្រាប់ 1g

ទូរស័ព្ទស្មាតហ្វូន BlackBerry Passport SQW100-3 (ម៉ូដែល​លេខ RGV161LW)

1.38

រង្វាស់រង្វាល់ដែលបំពាក់ជាប់ខ្លួន (ចម្ងាយញែកពីគ្នាដែលបានណែនាំ) ខុសគ្នាក្នុងចំណោមឧបករណ៍ឥតខ្សែ ដែលរួមទាំងទូរស័ព្ទស្មាតហ្វូននានា ដោយអាស្រ័យលើគ្រឿងបន្ថែមដែលបានផ្តល់ឱ្យ ឬអាចរកបាន និងអាចអនុវត្តបានតាមតម្រូវការរបស់ FCC និង IC។

FCC បានផ្តល់ការបញ្ជាក់​អនុញ្ញាត​លើ​គ្រឿងបរិក្ខារសម្រាប់ទូរស័ព្ទស្មាតហ្វូននេះ ដោយផ្អែកលើកម្រិត SAR ដែលបានរាយការណ៍ដោយអនុវត្តតាមគោលការណ៍ណែនាំនៃការសាយភាយប្រេកង់វិទ្យុរបស់ FCC នៅពេលទូរស័ព្ទស្មាតហ្វូនត្រូវបាន​ប្រើប្រាស់​តាម​ការណែនាំ​ក្នុង​ផ្នែក​នេះ។ ព័ត៌មាន SAR សម្រាប់ទូរស័ព្ទស្មាតហ្វូននេះគឺមាននៅលើ​ឯកសារ​ជា​មួយ FCC ហើយអាចរកឃើញក្រោមផ្នែកបង្ហាញការផ្តល់ឱ្យនៃ www.fcc.gov/oet/ea បន្ទាប់ពីស្វែងរក FCC ID សម្រាប់ទូរស័ព្ទស្មាតហ្វូនរបស់អ្នកដែលបានរាយក្នុងបញ្ជីខាងក្រោម។

ទូរស័ព្ទ​វៃឆ្លាត

FCC ID

ទូរស័ព្ទស្មាតហ្វូន BlackBerry Passport SQW100-3 (ម៉ូដែល​លេខ RGV161LW)

L6ARGV160LW

ព័ត៌មានបន្ថែមអំពី SAR អាចត្រូវបានរកឃើញនៅ www.ctia.org (CTIA - The Wireless Association) ឬ www.tele.soumu.go.jp/e/index.htm (ការិយាល័យទូរគមនាគមន៍នៃក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង)។

___________________________________

* នៅសហរដ្ឋអាមេរិក និង កាណាដា ដែនកំណត់នៃ SAR សម្រាប់ឧបករណ៍ចល័តដែលបានប្រើជាសាធារណៈគឺ 1.6 វ៉ាត់/គ.ក្រ (W/kg) ជាមធ្យមលើជាលិកា 1 ក្រាម សម្រាប់រាងកាយ ឬ ក្បាល (៤.០ W/kg ជាមធ្យមលើជាលិកា ១០ ក្រាម សម្រាប់ផ្នែកខាងចុងនៃអវយវៈ - ដៃ, កដៃ, កជើង និង ប្រអប់ជើង)។

សេចក្តី​ថ្លែងការណ៍​អនុលោមភាព FCC (សហរដ្ឋអាមេរិក)

FCC ថ្នាក់ B ផ្នែក 15

ទូរ​ស័ព្ទ​វៃឆ្លាតនេះ អនុវត្តតាមផ្នែកទី 15 នៃវិធានរបស់គណៈកម្មការគមនាគមន៍សហព័ន្ធ (FCC)។ ប្រតិបត្តិការ​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ពីរ​ខាងក្រោម៖ (1) ទូរ​ស័ព្ទ​វៃឆ្លាត​នេះ​ប្រហែល​ជា​មិន​បង្ក​ការ​ឆ្លង​រំខាន​ឡើយ និង (2) ទូរ​ស័ព្ទ​វៃឆ្លាត​នេះ​ត្រូវ​តែ​ទទួល​យក​ការ​ឆ្លង​រំខាន​ទាំង​ឡាយ រួម​បញ្ចូល​ទាំង​ការ​ឆ្លង​រំខាន​ដែល​អាច​បង្ក​ឱ្យ​មាន​ប្រតិបត្តិការ​មិន​ចង់​បាន។

បម្រុង​ប្រយ័ត្ន:
ការប្តូរ ឬ ការកែចំពោះគ្រឿងនេះដោយមិនបានទទួលការយល់ព្រមយ៉ាងជាក់ច្បាស់ដោយភាគីនេះចំពោះអនុលោមភាពអាចធ្វើឲ្យមោឃៈលើការអនុញ្ញាតដល់អ្នកប្រើប្រាស់ប្រតិបត្តិគ្រឿងបរិក្ខារនេះ។

គ្រឿងបរិក្ខារនេះត្រូវបានពិសោធន៍ និង រកឃើញថាអនុលោមតាមដែនកំណត់សម្រាប់ឧបករណ៍ឌីជីថលថ្នាក់ B ដែលស្របទៅតាមផ្នែក 15 នៃបទបញ្ញត្តិ FCC។ ដែនកំណត់ទាំងនេះត្រូវបានរចនាបង្កើតឡើងដើម្បីផ្តល់ការការពារសមស្របប្រឆាំងនឹងការឆ្លងរំខានដែលបង្កអន្តរាយក្នុងការដំឡើងនៅទីលំនៅ។ គ្រឿងបរិក្ខារនេះបង្កើត, ប្រើ និង អាចផ្សាយថាមពលប្រេកង់វិទ្យុ ហើយបើមិនបានដំឡើង និង ប្រើតាមសេចក្តីណែនាំរបស់ឧស្សាហករទេ អាចបង្កឲ្យមានការឆ្លងរំខានដែលបង្កអន្តរាយដល់គមនាគមន៍វិទ្យុ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គ្មាន​ការធានា​ណា​មួយ​ដែល​ថា​ការឆ្លង​រំខាន​នោះ​នឹង​មិន​កើត​ឡើង​ក្នុង​ការដំឡើង​ជាក់លាក់​ណា​មួយ​ទេ។ ប្រសិន​បើ​គ្រឿង​បរិក្ខារ​នេះ​ពិត​ជា​បង្ក​ការ​ឆ្លង​រំខាន​ទៅ​លើ​ការ​ទទួល​សញ្ញា​​វិទ្យុ ឬ​ទូរទស្សន៍ ដែល​អាច​កំណត់​បាន​ដោយ​ការ​បើក និង​បិទ​គ្រឿង​បរិក្ខារ អ្នក​ប្រើប្រាស់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ព្យាយាម​កែ​តម្រូវ​ការឆ្លង​រំខាន​នេះ​ទៅ​តាម​វិធាន​មួយ ឬ​ច្រើន​ដូច​ត​ទៅ៖ តម្រង់​ទិស ឬ​តម្រឹម​ទីតាំង​នៃ​អង់តែង​ចាប់​សញ្ញា បង្កើន​គម្លាត​រវាង​គ្រឿង​បរិក្ខារ​និង​គ្រឿង​ទទួល​សញ្ញា ដោត​គ្រឿង​បរិក្ខារ​ទៅ​នឹង​ព្រីភ្លើង​ដែល​ស្ថិត​លើ​សៀគ្វី​មួយ​ផ្សេង​ទៀត​ពី​ព្រី​ដែល​គ្រឿង​ទទួល​សញ្ញា​ដោត​ភ្ជាប់ ឬ​ក៏​ប្រឹក្សា​រក​ជំនួយ​ពី​អ្នក​ចែក​ចាយ​ឬ​អ្នក​បច្ចេកទេស​ខាង​វិទ្យុ​ឬ​ទូរទស្សន៍​ម្នាក់​ដែល​មាន​បទ​ពិសោធន៍។

ព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​តម្រូវការ​នានា​របស់​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ ("FCC") សម្រាប់​ការទ្រទ្រង់​ ឧបករណ៍​ជំនួយ​ក្នុង​ការស្តាប់​ជាមួយ​ឧបករណ៍​ឥត​ខ្សែ​នានា

ពេល​ដែល​ឧបករណ៍​ឥត​ខ្សែ​ប្រើប្រាស់​នៅ​ជិត​ឧបករណ៍​ស្តាប់​នានា (ដូចជា​ឧបករណ៍​ជំនួយ​ការស្តាប់ និង​ការវះ​កាត់​ផ្សាំ​ឆ្អឹង​សំបក​ខ្យង​ក្នុង​ត្រចៀក) បណ្ដា​អ្នក​ប្រើប្រាស់​អាច​ចាប់​បាន​សំឡេង​ងូងៗ សំឡេង​រហឹមៗ ឬ​សំឡេង​ថ្ងូរ។ ឧបករណ៍​ស្ដាប់​ខ្លះ​មាន​ភាពសុំា​ជាង​ឧបករណ៍​ដទៃ​ទៅ​នឹង​ការរំខាន​នេះ ហើយ​ឧបករណ៍​ឥត​ខ្សែ​នានា​ក៏​មាន​ការរំខាន​ដែល​បាន​បង្កើត​ឡើង​នោះ​ខុសៗ​គ្នា​ផង​ដែរ។

ឧស្សាហកម្ម​ទូរ​ស័ព្ទ​ឥត​ខ្សែ​បាន​បង្កើត​ការចាត់​ថ្នាក់​ដើម្បី​ជួយ​អ្នក​ប្រើ​ឧបករណ៍​ស្តាប់​ក្នុង​ការស្វែង​រក​ឧបករណ៍​ឥត​ខ្សែ​ដែល​អាច​ត្រូវ​ជាមួយ​ឧបករណ៍​ស្តាប់​របស់​ពួក​គេ។ មិន​មែន​ឧបករណ៍​ឥត​ខ្សែ​ទាំង​អស់​ទេ​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់។ ឧបករណ៍​ឥត​ខ្សែ​ដែល​ត្រូវ​ចាត់​ថ្នាក់​នឹង​មាន​ការបង្ហាញ​នូវ​ការចាត់​ថ្នាក់​នៅ​ក្នុង​ប្រអប់​តែ​មួយ​ជាមួយ​នឹង​សញ្ញា​សំគាល់​អនុញ្ញាត​ដែល​ទាក់ទង​គ្នា​ផ្សេង​ទៀត។

ការចាត់​ថ្នាក់​នានា​មិន​ត្រូវ​បាន​ធានា​ឡើយ។ លទ្ធផល​នឹង​ខុស​គ្នា​អាស្រ័យ​លើ​ឧបករណ៍​ស្តាប់ និង ការខូច​ត្រចៀក​របស់​អ្នក​ប្រើ។ បើ​ឧបករណ៍​ស្តាប់​របស់​អ្នក​ងាយ​ទទួល​ការរំខាន អ្នក​ប្រហែល​ជា​មិន​អាច​ប្រើ​ឧបករណ៍​ឥត​ខ្សែ​ដែល​បាន​ចាត់​ថ្នាក់​ដោយ​ជោគជ័យ​ឡើយ។

ការប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​សុខភាព​ត្រចៀក​របស់​អ្នក និងការពិសោធន៍​ឧបករណ៍​ឥត​ខ្សែ​នេះ​ជាមួយ​ឧបករណ៍​ស្តាប់​របស់​អ្នក​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការវាយ​តម្លៃ​វា​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ផ្ទាល់​ខ្លួន​របស់​អ្នក។

ទូរស័ព្ទស្មាតហ្វូននេះ​ត្រូវ​បានធ្វើតេស្ត និង​ចាត់​ថ្នាក់​សម្រាប់​ការប្រើប្រាស់​ជាមួយ​នឹង​ឧបករណ៍​ជំនួយ​ការ​ស្ដាប់​នានាសម្រាប់បច្ចេកវិទ្យា​ឥត​ខ្សែមួយចំនួន​ដែល​ទូរស័ព្ទស្មាតហ្វូន​ប្រើ​ប្រាស់។ យ៉ាង​ណា​ក៏​ដោយ បច្ចេក​វិទ្យា​ឥត​ខ្សែ​ដទៃ​ទៀត​អាច​ប្រើ​ប្រាស់​នៅ​ក្នុងទូរស័ព្ទស្មាតហ្វូន​នេះ​ដែល​មិន​បាន​ពិសោធ​សម្រាប់​ការ​ប្រើ​ប្រាស់​ជាមួយ​នឹង​ឧបករណ៍​ជំនួយ​ការ​ស្ដាប់។ វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​សាក​ល្បង​លក្ខណៈ​ពិសេស​ផ្សេងៗ​នៃ​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក​ឱ្យ​បាន​ហ្មត់ចត់ និង​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​កំណត់​ថា​តើ​អ្នក​ឮ​សំឡេង​រំខាន​ណា​មួយ​ឬ​ទេ នៅពេល​ប្រើប្រាស់​ទូរស័ព្ទស្មាតហ្វូន​នេះ​ជាមួយ​នឹង​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ឬ​ការ​វះ​កាត់​ផ្សាំ​ឆ្អឹង​សំបក​ខ្យង​ក្នុង​ត្រចៀក​របស់​អ្នក។ ចូរ​ពិគ្រោះ​ជាមួយ​នឹង​អ្នកផ្តល់​សេវា​ឥត​ខ្សែ​របស់​អ្នក​អំពី​គោល​ការណ៍នៃ​ការផ្ញើ​ត្រឡប់ និង​ការផ្លាស់​ប្តូរ​របស់ខ្លួន រួម​ជាមួយ​នឹង​ព័ត៌មាន​អំពី​ភាព​ស៊ី​គ្នា​នៃ​ឧបករណ៍​ជំនួយ​ការ​ស្ដាប់។

របៀប​ដែល​ការចាត់​ថ្នាក់​ដំណើរការ

ការចាត់​ថ្នាក់​កម្រិត M៖ ឧបករណ៍​ឥត​ខ្សែ​នានា​ដែល​ត្រូវ​ចាត់​ថ្នាក់​ក្នុង​កម្រិត M៣ ឬ M៤ បំពេញ​តម្រូវការ​នានា​របស់ FCC ហើយ​ទំនង​ជា​បង្ក​ការរំខាន​ទៅ​លើ​ឧបករណ៍​ជំនួយ​ការស្ដាប់​ តិច​ជាង​បណ្ដា​ឧបករណ៍​ឥតខ្សែ​ដែល​គ្មាន​ដាក់​ស្លាក​សញ្ញា។ M៤ គឺ​ជា​ចំណាត់​ថ្នាក់​ដែល​ប្រសើរ ឬ​ខ្ពស់​ជាង​រវាង​ការចាត់​ថ្នាក់​ទាំង​ពីរ។

ការចាត់​ថ្នាក់​កម្រិត T៖ បណ្ដា​ឧបករណ៍​ឥត​ខ្សែ​ដែល​ត្រូវ​ចាត់​ថ្នាក់​ក្នុង​កម្រិត T៣ ឬ T៤ បំពេញ​តម្រូវការ​នានា​របស់ FCC ហើយ​ទំនង​ជា​អាច​ប្រើប្រាស់​បាន​ជាមួយ​នឹង​ប៊ូប៊ីន​ឧបករណ៍​ជំនួយ​ការស្ដាប់ («កុងតាក់ T» ឬ «កុងតាក់​ទូរ​ស័ព្ទ») ជាង​បណ្ដា​ឧបករណ៍​ឥត​ខ្សែ​ដែល​គ្មាន​មិន​បាន​ចាត់​ថ្នាក់។ T៤ គឺ​ជា​ចំណាត់​ថ្នាក់​ដែល​ប្រសើរ ឬ​ខ្ពស់​ជាង រវាង​ចការចាត់​ថ្នាក់​ទាំង​ពីរ។ (ចំណាំ​ថា មិន​មែន​រាល់​ឧបករណ៍​ជំនួយ​ការស្ដាប់​ទាំង​អស់ សុទ្ធ​តែ​មាន​ប៊ូប៊ីន​នោះ​ទេ។)

បណ្ដា​ឧបករណ៍​ជំនួយ​ការស្ដាប់ក៏​អាច​ជា​រង្វាស់​មួយ​នៃ ភាពសុំា​ទៅ​នឹង​ការរំខាន​ប្រភេទ​នេះ​ផង​ដែរ។ សហគ្រាស​ផលិត​ឧបករណ៍​ជំនួយ​ការស្ដាប់ ឬ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ត្រចៀកអាច​ជួយ​អ្នក​ក្នុង​ការស្វែង​រក​លទ្ធផល​នៃ​ឧបករណ៍​ជំនួយ​ការស្ដាប់​របស់​អ្នក។ ភាពសុំា​កាន់​តែ​ច្រើន​នៃ​ឧបករណ៍​ជំនួយ​ការស្ដាប់​របស់​អ្នក នាំ​ឱ្យ​អ្នក​កាន់​តែ​មិន​សូវ​អាច​ជួប​បញ្ហា​សំឡេង​រំខាន​ពី​បណ្ដា​ឧបករណ៍​ឥត​ខ្សែ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សកម្មភាព​នានា​ដែល FCC បាន​អនុវត្ត​ជាមួយ​នឹង​ភាពស៊ី​គ្នា​នៃ​ឧបករណ៍​ជំនួយ​ការស្ដាប់​ទៅ​នឹង​បណ្ដា​ឧបករណ៍​ឥត​ខ្សែ រួម​ជាមួយ​ជំហាន​ផ្សេងៗ​ទៀត​ដែល FCC បាន​ធ្វើ​ដើម្បី​ធានា​ថា​បុគ្គល​ដែល​មាន​ពិការភាព​អាច​ប្រើប្រាស់​សេវា​ទូរ​គមនាគមន៍​បាន ចូរ​ទៅ​កាន់ www.fcc.gov/cgb/dro

លិខិត​បញ្ជាក់​នៃ​ឧស្សាហកម្ម​កាណាដា

ទូរ​ស័ព្ទ​វៃ​ឆ្លាត​នេះ​អនុលោម​តាម​បទដ្ឋាន RSS លើក​លែង​អាជ្ញាបណ្ណ​របស់​ឧស្សាហកម្ម​កាណាដា។ ប្រតិបត្តិការ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ដូច​ខាងក្រោម: (1) ទូរ​ស័ព្ទ​វៃឆ្លាត​នេះ​ប្រហែល​ជា​មិន​បង្ក​ការ​ឆ្លង​រំខាន​ឡើយ និង (2) ទូរ​ស័ព្ទ​វៃឆ្លាត​នេះ​ត្រូវ​តែ​ទទួល​យក​ការ​ឆ្លង​រំខាន​ទាំង​ឡាយ រួម​បញ្ចូល​ទាំង​ការ​ឆ្លង​រំខាន​ដែល​អាច​បង្ក​ឱ្យ​មាន​ប្រតិបត្តិការ​មិន​ចង់​បាន​របស់​ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន។

ទូរស័ព្ទស្មាតហ្វូន BlackBerry Passport SQW100-3 (ម៉ូដែល​លេខ RGV161LW) អនុលោម​តាម​ឧស្សាហកម្ម​កាណាដា RSS 102, RSS 130, RSS 132, RSS 133, RSS 139, RSS 199, RSS-GEN, និង RSS 210 ស្ថិត​ក្រោម​ការបញ្ជាក់លេខ 2503A-RGV160LW។

ទូរស័ព្ទស្មាតហ្វូនសម្រាប់​ប្រតិបត្តិការ​ក្នុង​ក្រុម 5150-5250 MHz គឺ​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​អាគារ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​សក្តានុពល​នៃ​ការ​ឆ្លង​រំខាន​ដែល​មានគ្រោះថ្នាក់ដល់ប្រព័ន្ធ​ផ្កាយ​រណប​ចល័ត​ផ្លូវ​រួម​គ្នា។

ការ​ទទួល​បាន​សញ្ញា​អង់តែន​អតិ​បរមា​ដែល​អនុញ្ញាត​សម្រាប់​បណ្ដាទូរស័ព្ទស្មាតហ្វូនក្នុង​ក្រុម 5250-5350 MHz និង 5470-5725 MHz ត្រូវ​អនុលោម​តាម​ដែន​កំណត់ EIRP។

ការ​ទទួល​បាន​សញ្ញា​អង់តែន​អតិ​បរមា​ដែល​អនុញ្ញាត​សម្រាប់​បណ្ដាទូរស័ព្ទស្មាតហ្វូនក្នុង​ក្រុម 5725-5825 MHz ត្រូវ​អនុលោម​តាម​ដែន​កំណត់ EIRP ដែល​បាន​កំណត់​បញ្ជាក់​សម្រាប់​ប្រតិបត្តិការ​ចំណុច​មួយ​ទៅ​ចំណុច​មួយ និង​មិន​មែន​ចំណុច​មួយ​ទៅ​ចំណុច​មួយ​តាម​ភាព​សមស្រប។

ត្រូវ​ចំណាំ​ថា​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ថាមពល​ក្នុង​កម្រិត​ខ្ពស់ត្រូវ​បាន​ទុក​សម្រាប់​អ្នក​ប្រើប្រាស់​ចម្បង (ដែល​ជា​អ្នក​ប្រើប្រាស់​មាន​អាទិភាព) នៃ​ក្រុម 5250-5350 MHz និង 5650-5850 MHz ហើយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ទាំង​នេះ​អាច​បង្ក​ឱ្យ​មាន​ការឆ្លង​រំខាន និង/ឬ​ខូច​ខាត​ដល់ទូរស័ព្ទស្មាតហ្វូន LE-LAN។

អនុលោមភាព​ថ្នាក់ B

ទូរ​ស័ព្ទ​វៃ​ឆ្លាត​នេះ​អនុលោម​តាម​ការ​កម្រិត​ថ្នាក់ B សម្រាប់​ការ​បញ្ចេញ​វិទ្យុ​រំខាន ដូច​ដែល​មាន​ចែង​ក្នុង​បទដ្ឋាន​គ្រឿង​បរិក្ខារ​ដែល​បង្ក​ការ​រំខាន ក្រោម​ចំណង​ជើង​ថា «គ្រឿង​បរិក្ខារ​បច្ចេក​វិទ្យា​ព័ត៌មាន (ITE) – ការ​កម្រិត និង​វិធី​សាស្ត្រ​នានា​ក្នុង​ការ​វាស់​វែង» ICES-003 នៃ​ឧស្សាហកម្ម​កាណាដា។

អនុលោមភាព​និយ័តកម្ម​បន្ថែម

សេចក្ដី​លម្អិត​ជាក់លាក់​អំពី​អនុលោម​ភាព​តាម​បទដ្ឋាន និង​អង្គភាព​និយតកម្ម​សម្រាប់​ទូរ​ស័ព្ទ​វៃឆ្លាត ឬ​ស្មាតហ្វូន​របស់​អ្នក​ដែល​បាន​ពី BlackBerry

ម៉ូឌុលអង្គញ្ញាណឡាហ្ស៊ែដែលបានប្រើក្នុងទូរស័ព្ទស្មាតហ្វូត​នេះគឺស្ថិតក្នុងអនុលោមភាពជាមួយស្តង់ដារគណៈកម្មការបច្ចេកទេសអេឡិចត្រូនិចអន្តរជាតិ (IEC) ដូចខាងក្រោម៖ IEC/EN 60825-1 2007-03 ED 2.0។

ដើម្បីមើល FCC ID, លេខវិញ្ញាបនបត្រកម្ម IC, គំរូ និងព័ត៌មានអនុលោមភាពសម្រាប់ស្មាតហ្វូនរបស់អ្នក អូសចុះពីផ្នែកខាងលើនៃគេហអេក្រង់។ ប៉ះ ការកំណត់ > អំពី ហើយជ្រើសយក ការអនុម័តបទបញ្ញត្តិ ីបញ្ជីទម្លាក់ចុះ។

ព័ត៌មាន​ផលិតផល៖ ទូរស័ព្ទ​​ស្មាតហ្វូន BlackBerry Passport SQW100-3

ព័ត៌មាន​ម៉ាស៊ីន៖

ទម្ងន់៖ ប្រមាណ 6.9 oz (194.4 g) រួម​បញ្ចូល​ថ្ម​គ្រាប់​អ៊ីយ៉ុង​លីចូម

ទំហំ (L x W x H)៖ 5.5 x 2.9 x 0.4 in. (128 x 90.3 x 9.3 mm)

អង្គចងចាំ 3 GB, ទំហំកន្លែងផ្ទុកកម្មវិធី 32 GB, រន្ធ​ស៊ក​កាត microSD

លក្ខណៈសម្បត្តិម៉ូឌុលអង្គញាណឡាស៊ែរដូចតទៅនេះប្រហែលជាត្រូវនឹងទូរស័ព្ទស្មាតហ្វូនរបស់អ្នក៖

ផលិត​ផល​ឡាស៊ែរ​ថ្នាក់ 1

ថាមពលបំភាយវិទ្យុសកម្មជាមធ្យមអតិបរមា៖ 0.18 mW

លក្ខណៈ​បញ្ជាក់​ថាមពល៖

ថ្ម​គ្រាប់​អ៊ីយ៉ុង​លីចូម​ដែល​មិន​អាច​ដោះ​ចេញ​បាន តែ​សាក​ឡើង​វិញ​បាន

ទ្រទ្រង់​ណាណូ SIM ​កាត 3V, 1.8V

លទ្ធភាពប្រហោងស៊ក សម្រាប់ការប្រព្រឹត្តទៅពេលជាមួយគ្នានៃទិន្នន័យ និងការសាកថ្ម៖ ម៉ៃក្រូ USB 2.0, ម៉ៃក្រូ USB 3.0

លក្ខណៈ​បញ្ជាក់​នៃ​វិទ្យុ​បណ្ដាញ​ចល័ត៖

ទ្រទ្រង់ LTE Novem-band៖ ក្រុមLTE 700, LTE 800, LTE 850, LTE 900, LTE 1700, LTE 1800, LTE 1900, LTE 2100, LTE 2600 MHz

ទ្រទ្រង់ Penta-band HSPA+៖ ក្រុមUMTS 800/UMTS 850, UMTS 900, AWS 1700, PCS 1900, IMT 2100 MHz

ទ្រទ្រង់ GSM Quad-band៖ ក្រុមGSM 850, GSM 900, DCS 1800, PCS 1900 MHz

លំដាប់​ថាមពល៖ លំដាប់ 1 (DCS 1800, PCS 1900), លំដាប់ 4 (GSM 850) ដូច​បាន​កំណត់​ក្នុង GSM 5.05, លំដាប់ 4 (GSM 900) ដូច​បាន​កំណត់​ក្នុង GSM 02.06, លំដាប់ E2 (GSM 850, GSM 900, DCS 1800, PCS 1900), លំដាប់ 3 (UMTS, LTE)

ហ្វ្រេកង់​បញ្ជូន៖ 704 ទៅ 716 MHz, 824 ទៅ 849 MHz, 830 ទៅ 840 MHz, 832 ទៅ 862 MHz, 880 ទៅ 915 MHz, 850 ទៅ 1910 MHz, 1710 ទៅ 1755 MHz, 1710 ទៅ 1785 MHz, 1850 ទៅ 1910 MHz, 1920 ទៅ 1980 MHz, 2500 ទៅ 2570 MHz

ហ្វ្រេកង់​ទទួល៖ 734 ទៅ 746 MHz, 791 ទៅ 821 MHz, 869 ទៅ 894 MHz, 875 ទៅ 885 MHz, 925 ទៅ 960 MHz, 1805 ទៅ 1880 MHz, 1930 ទៅ 1990 MHz, 2110 ទៅ 2155 MHz, 2110 ទៅ 2170 MHz, 2620 ទៅ 2690 MHz

Wi-Fi លក្ខណៈបញ្ជាក់​វិទ្យុ​បណ្ដាញ៖

ស្តង់ដារ LAN ឥត​ខ្សែ៖ IEEE 802.11a, IEEE 802.11ac, IEEE 802.11b, IEEE 802.11g, IEEE 802.11k, IEEE 802.11n, IEEE 802.11r

ហ្វ្រេកង់​បញ្ជូន និង​ទទួល​សម្រាប់ IEEE 802.11b/IEEE 802.11g/IEEE 802.11k/IEEE 802.11n/IEEE 802.11r៖ 2.412 ទៅ 2.472 GHz

ហ្វ្រេកង់​បញ្ជូន និង​ទទួល​សម្រាប់ IEEE 802.11a/IEEE 802.11ac/IEEE 802.11k/IEEE 802.11n/IEEE 802.11r៖ 5.180 ទៅ 5.825 GHz

Bluetooth លក្ខណៈបញ្ជាក់​វិទ្យុ៖

ទ្រទ្រង់ Single-band៖ ISM 2.4 GHz

ហ្វ្រេកង់​បញ្ជូន និង​ទទួល​សម្រាប់៖ 2402 ទៅ 2480 MHz

Bluetooth លំដាប់ 1

​ប្រសិនបើ​ទូរស័ព្ទស្មាតហ្វូត​របស់​អ្នក​ទ្រទ្រង់​បច្ចេកវិទ្យា NFC លក្ខណៈ​បញ្ជាក់​ខាង​ក្រោម​គឺ​ប្រើប្រាស់​បាន៖

ហ្វ្រេកង់​ប្រតិបត្តិការ៖ 13.56 MHz

បណ្ដា​ទម្រង់​ដែល​ទ្រទ្រង់៖ អង្គ​អាន/អង្គ​សរសេរ ការ​ថត​ចម្លង​កាត ចំណុច​ទៅ​ចំណុច

លិខិត​ជូន​ដំណឹង​ផ្លូវ​ច្បាប់

©2015 BlackBerry។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង។ BlackBerry® និងពាណិជ្ជសញ្ញានានា ឈ្មោះ និងឡូហ្គោដែលជាប់ទាក់ទង គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន BlackBerry លីមីធីត និងត្រូវបានចុះបញ្ជី និង/ឬប្រើប្រាស់នៅសហរដ្ឋអាមេរិក និង​បណ្តាប្រទេស​នានា​នៅ​ជុំវិញ​ពិភព​លោក។ Bluetooth គឺ​ជា​ពាណិជ្ជសញ្ញា​របស់ Bluetooth SIG។ Call2Recycle គឺជានិក្ខិត្ដសញ្ញានៃ Call2Recycle, Inc. CTIA - The Wireless Association គឺ​ជា​ពាណិជ្ជសញ្ញា​របស់ CTIA - សមាគម​ឧបករណ៍​ឥត​ខ្សែ (Wireless Association)។ GSM គឺ​ជា​ពាណិជ្ជសញ្ញា​របស់ GSM MOU Association។ IEEE Std 1725, IEEE 802.11a, 802.11b, 802.11g, IEEE 802.11ac, 802.11k, 802.11r, និង 802.11n គឺ​ជា​ពាណិជ្ជសញ្ញា​របស់ Institute of Electrical and Electronics Engineers, Inc.។ LTE និង UMTS គឺជា សញ្ញាពាណិជ្ជកម្មរបស់ European Telecommunications Standards Institute (ETSI)។ PMA Certified និង PMA Certified មាននិមិត្តសញ្ញា គឺជាសញ្ញាសម្គាល់នៃការបញ្ជាក់របស់ Power Matters Alliance, Inc. (PMA) និមិត្តសញ្ញា 'Qi' គឺជានិក្ខិត្តសញ្ញាមួយរបស់ Wireless Power Consortium។ Wi-Fi គឺ​ជា​ពាណិជ្ជសញ្ញា​របស់ Wi-Fi Alliance។ ពាណិជ្ជ​សញ្ញា​ផ្សេង​ទៀត​ទាំង​អស់​គឺ​ជា​ទ្រព្យសម្បត្តិ​របស់​កម្ម​សិទ្ធិ​ករ​រៀងៗ​ខ្លួន។ ឯកសារ​នេះ ដោយ​រួម​បញ្ចូល​គ្រប់​ឯកសារ​ដែល​ចង​ក្រង​បញ្ចូល​គ្នា​តាម​ឯកសារ​យោង​នៅ​ទី​នេះ ដូចជា​ឯកសារ​ដែលបានផ្តល់ជូន ឬ​អាច​រក​បាន​នៅគេហទំព័រ BlackBerry ត្រូវ​បាន​ផ្តល់​ជូន​ "ក្នុង​ទម្រង់​ដើម" និង​ដោយ​គ្មាន​លក្ខខណ្ឌ ការយល់​ព្រម ការធានា ការតំណាង ឬ​ការរ៉ាប់រង ឬ​ក៏​ការទទួល​ខុស​ត្រូវ​ណា​មួយ​ពី BlackBerry លីមីធីត និង​ពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន​ឡើយ ហើយ​ឯកសារ​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ចំហរ​ក្នុង​កម្រិត​អតិ​បរមា ដែល​អនុញ្ញាត​ដោយ​ច្បាប់​អនុវត្ត​ក្នុង​ដែន​យុត្តាធិការ​របស់​អ្នកឡើយ។

លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ផលិតផល ឬ​សេវាកម្ម BlackBerry ណា​មួយ​ត្រូវ​បាន​ចែង​ក្នុង​អាជ្ញាប័ណ្ណ​ដាច់​ដោយ​ឡែក ឬ​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​ជាមួយ BlackBerry ដែល​មាន​ជា​ធរមាន​នោះ។ ពុំ​មាន​ខ្លឹមសារ​ណា​ក្នុង​ឯកសារ​នេះ​ដែល​ប៉ុនប៉ង​តាង​ជំនួស​ឱ្យ​កិច្ច​ព្រមព្រៀង ឬ​ការធានា​ជា​លាយ​លក្ខណ៍​អក្សរ​នានា​ដែល​បាន​ផ្តល់ឱ្យដោយ BlackBerry សម្រាប់​បំណែក​ណា​មួយ​នៃ​ផលិតផល ឬ​សេវាកម្ម BlackBerry ក្រៅ​ពី​ឯកសារ​នេះ​ឡើយ។


BlackBerry Limited
2200 University Avenue East
Waterloo, Ontario
Canada N2K 0A7

BlackBerry UK Limited
200 Bath Road
Slough, Berkshire SL1 3XE
United Kingdom ដែលបោះពុម្ព​នៅ​កាណាដា